ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​​ពលរដ្ឋខ្មែរ​​​តុបតែង​លំអ ដើម្បី​អបអរ​បុណ្យ​ចូល​​ឆ្នាំ​​​ថ្មី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នាឱកាសចូល​ឆ្នាំ​ថ្មី​ឆ្នាំរកា​នេះ​ ​គេឃើញបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចេញ​ដំណើរ​ទៅ​ទីស្នាក់អាស្រ័យ​គេហដ្ឋាន ​នៅ​តាម​បណ្តាម​​ខេត្ត​-ក្រុង​​របស់ខ្លួន​ ដើម្បី​បាន​សួរសុខទុក្ខ​ និងសម្តែង​អំណរ​​រីករាយ ​រាំ​កម្សាន្ត​ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ។

រាជធានីភ្នំពេញ ៖ ​នាឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំរកា​នេះ​ ​គេឃើញបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​​ចេញ​ដំណើរ​ ទៅ​​គេហដ្ឋានដែល​នៅ​តាម​បណ្តាម​​ខេត្ត​-ក្រុង​​របស់ខ្លួន​ទៅជួបបងប្អូន សួរសុខទុក្ខ​ និងសម្តែង​អំណរ​​រីករាយ ជាពិសេស​ មាន​រាំ​កម្សាន្ត​ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ។

ដោយឡែក នៅ​តាម​ទី​សាធារណៈវិញ គឃើញ​អាជ្ញាធរ រួមទាំងបងប្អូន ​​បាន​រៀបចំ​​ការ​តាំង​លំអ​ ​ដូច​ជា​សួនច្បារ​មាន​ស្លាក​​សញ្ញា​សារ​ជូនពរ​ផ្សេង​ៗ​ និង​តាម​បណ្តា​ផ្សារ​តូច​​-ធំ​មួយ​ចំនួន​ នៅ​តាម​ទីក្រុង ​និង​ជនបទ​​បាន​រៀបចំ​​លក់ដូរ​ និង​ដាក់​តាំង​លក់​របស់​ពាក់​ព័​ន្ធ​​គ្រឿង​​សំណែន​ ដូច​ជា​ធូប​ទៀន​ផ្កា​ផ្ញី​ជា​ច្រើន ​ដើម្បី​ចែកចាយ​ដល់​អតិថិជន​យក​ទៅ​សែន​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​ ។

ក្នុងនោះ លោក​ប៉ែន ​រិ​ទ្ធា អាយុ​៣២​ឆ្នាំ​ ជា​បុគ្គលិក​សណ្ឋាគារ​​សូ​ហ្វី​តែ​ល​ភ្នំពេញ​ បាន​សម្តែង​ចំណាប់អារម្មណ៍​​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ពិធី​បុណ្យ​ទាន​ ពិសេស​បុណ្យចូលឆ្នាំម្តងៗ​ លោក​តែងតែ​ទៅ​លេង​ស្រុក​កំណើត​​នៅ​ឯខេត្ត​បាត់​ដំបង ​។ ដោយ​លោក​មាន​ទាំង​​ពាំនាំ​​ យក​នូវ​របស់របរ​​ នំនែក​គ្រឿង​ផ្សេង​ៗ ​ជូន​ដល់​ឪពុក​ម្តាយ ​លោកតា​ លោកយាយ ​ព្រមទាំង​សាច់ញាតិ​ ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ទាំងអស់​គ្នា​ ក្នុង​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ​​ ។