ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ! ក្រុមហ៊ុនយន្តហោះនេះ ធ្វើ​ដាក់អ្នក​ដំណើរ​​ហួស​ហេតុ​​ណាស់​

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ​​ក្រុមហ៊ុន​យន្តហោះ​​មួយ បាន​ចាប់​អូស​អ្នកដំណើរ​របស់​ខ្លួន​ម្នាក់​ចេញពីលើ​​កៅអីអង្គុយ ព្រោះ​​តែ​មាន​​បញ្ហា​​កក់​​សំបុត្រ​យន្តហោះ​លើស​​​​ចំណុះ ។ ​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​នោះ​​បាន​និយាយ​ថា ដោយសារតែ​បុរស​ម្នាក់​​នេះ ជា​មនុស្ស​

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ​​ក្រុមហ៊ុន​យន្តហោះ​​មួយ បាន​ចាប់​អូស​អ្នកដំណើរ​របស់​ខ្លួន​ម្នាក់​ចេញពីលើ​​កៅអីអង្គុយ ព្រោះ​​តែ​មាន​​បញ្ហា​​កក់​​សំបុត្រ​យន្តហោះ​លើស​​​​ចំណុះ ។ ​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​នោះ​​បាន​និយាយ​ថា ដោយសារតែ​បុរស​ម្នាក់​​នេះ ជា​មនុស្ស​ដែល​ឆេវ​ឆាវ​​និយាយ​មិន​ស្តាប់​​គ្នា​ ទើប​​សម្រេចចិត្ត​ធ្វើ​បែប​នេះ​ ។

យោង​តាម​សារព័ត៌មាន Yahoo News បាន​ឲ្យ​ដឹង​ថា ជើង​យន្តហោះ​ មាន​ទិស​ដៅ​​​ពី Chicago ឆ្ពោះទៅ​​កាន់ Louisville ​បាន​ទទួល​​​សំបុត្រ​​កក់​​​លើស​​ចំណុះ​ ។ ​ដើម្បី​ដោះស្រាយ​បញ្ហា​ គេ​បាន​ជ្រើសរើស​​អាទិ​ភាព​អ្នកដំណើរ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ។ ចុង​ក្រោយ បុរស​ដែល​​រង​គ្រោះ​ ត្រូវ​តម្រូវ​ឲ្យ​ចាក​ចេញពី​យន្តហោះ តែ​លោក​មិន​ព្រម​ ។

​បុរស​ខាងលើ​ ​មានមុខរ​បរជា​គ្រូពេទ្យ​បាន​និយាយ​ថា ខ្លួន​ត្រូវ​ប្រ​ញាប់ទៅ​ដល់ Louisville ឱ្យបាន​នៅ​ពេលព្រឹក ​ដើម្បី​ទៅ​ជួប​អ្នក​ជំងឺ​របស់​គាត់​ ។ ប៉ុន្តែ​ហេតុការណ៍​មិន​ល្អ្​ យន្តហោះ​ត្រូវ​មាន​បញ្ហា​កក់​សំបុត្រ​​លើស​ចំណុះ ហើយ​គេ​ក៏​បណ្តេញ​លោក​ចេញ​ដោយ​អូស​ចេញពី​យន្តហោះ និង​បាន​បង្ក​ឲ្យ​មាន​ស្នាម​របួស​រហូតមាន​​ឈាម​ទៀត​ផង​។

ទ​ង្វើ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកដំណើរគ្រប់​រូប​នៅ​លើ​យន្តហោះ​ សម្តែង​​ភាព​មិន​​ពេញចិត្ត​គ្រប់​គ្នា ដោយ​គេ​គិត​ថា​ នេះ​គឺជា​អំពើ​មួយ​យ៉ាង​ព្រៃ​ផ្សៃ ដោយ​សារ​ក្រុមហ៊ុន​យន្តហោះ​​​ អូស​អ្នកដំណើរ​ចេញ​បែបនេះ ។