ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​មួយ​ក្រុម​បា.ញ់ប្រហារ​ចៅអធិការ​វត្ត ប្លន់​យក​ព្រះ​បដិមា និង​វត្ថុ​មាន​តម្លៃ​អស់ពី​ក្នុង​កុដិ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​បាន​ទទួល​អនិច្ចធម្ម​ភ្លាម​ៗ​នៅ​ក្បែរ​វត្ត បន្ទាប់​ពី​រង​ការ​បា.ញ់ប្រហារ​ពី​ជនល្មើស​មួយ​ក្រុម ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា

ខេត្តក្រចេះ ៖ ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​បាន​ទទួល​អនិច្ចធម្ម​ភ្លាម​ៗ​នៅ​ក្បែរ​វត្ត បន្ទាប់​ពី​រង​ការ​បាញ់ប្រហារ​ពី​ជនល្មើស​មួយ​ក្រុម ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អំពើ​បាញ់ប្រហារ​ពី​ក្រុម​ជនប្រដាប់អាវុធ​នេះ​ជា​ករណី​បាញ់ប្លន់​យក​បដិមាករ​មាន​តម្លៃ​ពី​ក្នុង​វត្ត ។

អ្នក​ភូមិ​រស់នៅ​ក្បែរ​ទី​អារាម​ដាច់​ស្រយាល​មួយ​នេះ បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​យប់​ថ្ងៃ​ទី​៨ មេ​សា បន្ទាប់​ពី​ពួក​គាត់​បានឮ​សម្លេង​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​កុដិ​ចៅអធិការ​ក្នុង​វត្ត​ម​ច្ឆិ​ណា​រាមភូមិ​រលៀក ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ។

អំពើ​បាញ់ប្រហារ​នេះ បង្ក​ឡើង​ពី​ជនល្មើស​មិន​ស្គាល់​មុខ​មួយ​ក្រុម មាន​គ្នា​ប្រហែល​៤​នាក់ ប្រដាប់​ដោយ​អាវុធ​ធុន​អាកា​មួយ​ដើម គឺ​បាន​បណ្តាល​ឲ្យ​ព្រះ​ចៅអធិការ​វត្ត នាម​សុង ស៊ី​ថា ហៅ​ចាប ព្រះ​ជន្ម​៤៨​ព្រះ​វស្សា បាន​ទទួល​អនិច្ចធម្ម​ភ្លាម​ៗ​នៅ​ក្បែរ​កុដិ បន្ទាប់​ពី​រង​ការ​បាញ់​ពី​ក្រុម​ជនល្មើស បណ្តាល​ឲ្យ​ត្រូវ​ចំ​ព្រះ​កេស ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​៩​យប់ គឺ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់ បាន​ជិះ​រថយន្ត​ធុន​ទូ​រី​ស​មួយ​គ្រឿង​បាន​មក​ចត​នៅ​ឆ្ងាយ​ពី​វត្ត​ប្រហែល ១​គីឡូម៉ែត្រ​។ ជនប្រដាប់អាវុធ​មួយ​ក្រុម​នោះ បាន​ដើរ​សំដៅ​ចូល​ក្នុង​វត្ត និង​បាន​បំផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ រួច​ក៏​បាន​គេចខ្លួន ។ សកម្មភាព​របស់​ក្រុម​ជនល្មើស​ទាំងនោះ គឺ​ធ្វើ​ឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​ប្រៀប​ដូច​ជា​ការ​គិត​ទុកជា​មុន ។

ទោះបីជា​បែប​ណា​នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ណា​ឲ្យ​ច្បាស់​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​ក្រុម​ជនល្មើស មក​លើ​ព្រះសង្ឃ​បណ្តាល​ឲ្យ​អនិច្ចធម្ម​គួរ​ឲ្យ​រន្ធត់​នេះ ថា​ផ្តើម​ចេញពី​រឿង​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះ​ទេ ។ បើ​តាម​ការ​លើក​ឡើង​ពី អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា ក្រៅពី​បាន​បាញ់ប្រហារ​លើ​ព្រះសង្ឃ ជនប្រដាប់អាវុធ​ក៏​បាន​ប្រមូល យក​បដិមា​ដែល​អ្នក​ភូមិ​ថា ជា​របស់​មាន​តម្លៃ​ដូច​ជា ព្រះ​សំ​រិ​ទ្ឋ​មុខ​៨​ទិស​១​ព្រះ​អង្គ និង​ព្រះ​អង្គ​តូច​ៗ​ដែល​ធ្វើ​ពី​លោហៈ ស្ពាន់ ខ្លឹម​អំពិល​ចំនួន​៧​ព្រះ​អង្គ និង​សម្ភារ​មាន​តម្លៃ​ផ្សេង​ៗ​ទៀត ដែល​រក្សា​ទុក​នៅ​លើ​កុដិ​របស់​ព្រះ​ចៅអធិការ ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​ស្រុក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​ទទួល​កិច្ច​ការងារ​ព្រហ្មទណ្ឌ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ។ បើ​តាម​លោក​វរសេនីយ៍ឯក កង វ​ណ្ណី អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មេ​សា ថា កម្លាំង​នគរបាល​កំពុង​តែ​ដុតដៃដុតជើង បើក​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់​លើ​ករណី​នេះ និង​ក៏​កំពុង​តែ​មាន​ពន្លឺ​មួយ​ចំនួន​ហើយ​ក្នុង​ការ​ស្រាវជ្រាវ ព្រោះ​មាន​តម្រុយ​គួរ​ឱ្យ​ជឿជាក់ ៕