ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ជា​ច្រើន​នៅ​អា​មេ​រិ​កប​ន្ដ​ជួប​វិបត្តិ បើ​ទោះជា​សេដ្ឋកិច្ច​លូតលាស់​រឹង​មាំ​ក្ដី

6 ឆ្នាំ មុន

ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ ៖ បើ​ទោះជា​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ជំរុញ​ការ​បង្កើត​ការងារ ហើយ​ទីផ្សារ​ក្នុងស្រុក​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ក្តី ប៉ុន្តែ​រដ្ឋ​ជា​ច្រើន​ទៀត​នៅ​តែ​ជួប​ប្រទះ​នឹង​

ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ ៖ បើ​ទោះជា​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ជំរុញ​ការ​បង្កើត​ការងារ ហើយ​ទីផ្សារ​ក្នុងស្រុក​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ក្តី ប៉ុន្តែ​រដ្ឋ​ជា​ច្រើន​ទៀត​នៅ​តែ​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​ងើបឡើង​វិញ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៨ ។

ភ្នាក់ងារ​វាយតម្លៃ​និយាយ​ថា រដ្ឋ​ដូច​ជា California និង Texas ទទួល​បានការ​លូតលាស់​ខ្ពស់ ខណៈ​រដ្ឋ​ដែល​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​ពី​ប្រេង​ដូច​ជា North Dakota និង Alaska ក៏​ដូច​ជា Illinois កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​ថវិកា​សម្រាប់​ប្រាក់​ចូល​និវត្តន៍ និង​កង្វះខាត​ថវិការដ្ឋ ។

រដ្ឋ​ទាំងនោះ​ត្រូវ​ជ្រើសរើស​កាត់​បន្ថយ​ការ​ចំណាយ​និង​បង្កើន​ពន្ធ ហើយ​ធ្វើ​ឲ្យ​រដ្ឋ​ទាំងនោះ​ពិបាក​រៀបចំ​ខ្លួន​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​មួយទៀត ឬ​ទប់ទល់​នឹង​ការ​កាត់​បន្ថយ​ប្រាក់​រដ្ឋ​កណ្តាល​ទាក់ទិន​នឹង​កម្មវិធី​សុខាភិបាល ។

អ្នកវិភាគ​និយាយ​ថា ការ​ងើបឡើង​វិញ​ដោយ​មិន​ស្មើគ្នា​តាម​រដ្ឋ​នេះ គឺ​គ្មាន​អ្វី​ចម្លែក​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ។

លោក Gabe Petek អ្នកវិភាគ​មក​ពី S&P Global និយាយ​ថា ៖ « សេដ្ឋកិច្ច​កំពុង​តែ​បង្ហាញ​សញ្ញា​ថា រឹង​មាំ​ឡើង​វិញ ។ ទីផ្សារ​ភាគហ៊ុន​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ធនាគារជាតិ​បាន​បង្កើន​អត្រា​ការ​ប្រាក់ ហើយ​សេដ្ឋវិទូ​ព្យាករ​ថា ការ​លូតលាស់​នឹង​បន្ត » ។

លោក​បន្ត​ថា ៖ « ប៉ុន្តែ​ប្រសិនបើ​អ្នក​មើលទៅ​ផ្នែក​រដ្ឋ​វិញ មាន​រដ្ឋ​ជា​ច្រើន​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​ព្យាករ និង​មានការ​គិត​ថា នឹង​មាន​ចន្លោះ​ថវិកា​ផង​ដែរ » ។

យោង​តាម​សេចក្តីរាយការណ៍​ពី​មជ្ឈមណ្ឌល​អាទិភាព​ថវិកា និង​គោលនយោបាយ​ឲ្យ​ដឹង​ថា ពាក់កណ្តាល​នៃ​រដ្ឋ​ទាំងអស់​បាន​ជួប​ប្រទះ​នឹង​កង្វះ​ថវិកា បើ​ទោះជា​សេដ្ឋកិច្ច​លូតលាស់​ក្តី ហើយ​កង្វះខាត​នេះ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​រក្សា​ការ​ផ្តល់​សេវាកម្ម​កម្រិត​បច្ចុប្បន្ន​នា​ឆ្នាំ​២០១៨ ។

ទោះជា​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​ប្រទេស នៅ​ត្រឹម​៤,៩%​ក្តី ប៉ុន្តែ​ការ​បង្កើត​ការងារ​ថ្មី​ភាគច្រើន​មិន​អាច​ជំរុញ​ដល់​ប្រាក់​ចំណូល​រដ្ឋ​ដែល​ពឹងផ្អែក​លើ​ប្រាក់បៀវត្ស​ខ្ពស់ និង​ការ​យកពន្ធ​ពី​ការ​លក់​ទេ ៕