ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បា.ញ់​កាំជ្រួច​មី​ស៊ី​ល​ទៅ​កាន់​ស៊ី​រី

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រេង​របស់​អា​មេ​រិ​កបាន​កើនឡើង​ច្រើន​ជាង​២%​ទៅ​ទៀត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន បន្ទាប់​ពី​លោក​ប្រធានាធិបតី Trump បញ្ជា​យោធា​អា​មេ​រិ​កដោយ​ផ្ទាល់​ជា​លើក​ដំបូង ដើម្បី​

សហរដ្ឋអាមេរិក ៖ ប្រេង​របស់​អា​មេ​រិ​កបាន​កើនឡើង​ច្រើន​ជាង​២%​ទៅ​ទៀត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន បន្ទាប់​ពី​លោក​ប្រធានាធិបតី Trump បញ្ជា​យោធា​អា​មេ​រិ​កដោយ​ផ្ទាល់​ជា​លើក​ដំបូង ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Bashar al-Assad ។

លោក Greg McKenna ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ ក្នុង AxiTrader និយាយ​ថា ៖ «​ភូមិសាស្ត្រ​នយោបាយ​ភាគច្រើន​ជា​កត្តា​ជំរុញ​ដល់ទី​ផ្សារ​ប្រេង ។ ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​លើ​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​ប្រទេស​រុ​ស្ស៊ី និង​ជនជាតិ​អុ​ី​រ៉​ង់​គាំទ្រ​រដ្ឋាភិបាល​នេះ​យ៉ាង​សកម្ម អាច​នឹង​ប៉ះពាល់​ដល់​នយោបាយ​កាន់តែ​ខ្លាំង​ឡើង » ។

លោក​បន្ត​ថា ៖ « ប្រទេស​អុ​ី​រ៉​ង់ និង​រុ​ស្ស៊ី​ដែល​ជា​អ្នក​ផលិត​ប្រេង​ធំ​ៗ​អាច​នឹង​ឆ្លើយ​តប​ដោយ​ប្រាប់​ដល់​ពាណិជ្ជករ​ប្រេង​ឲ្យ​ប្រុង​ប្រយ័ត្ន ហើយ​ភាគច្រើន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ក្នុង​រយៈពេល​យូរ​មធ្យម » ។

អ្នកវិភាគ​ក្នុង JBC Energy Research ព្រមាន​ថា តម្លៃ​ប្រេង​អាច​កើនឡើង​លឿន​ដូច​កាលពី​ចាប់ផ្តើម​អីចឹង ។

ស៊ី​រី​មិនមែន​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ទេ ប៉ុន្តែ​ប្រទេស​នេះ​នៅ​ជិត​ច្រក​សមុទ្រ Hormuz ដែល​ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​រាប់​លាន​ធុង​ជា​រៀងរាល់ថ្ងៃ ។ ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៃ​ជម្លោះ​ក្នុង​តំបន់ អាច​នឹង​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ពិភពលោក ។

លោក Trump និយាយ​ថា ការ​វាយប្រហារ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​លើ​ប្រជាជន​កាលពីដើម​ស​ប្តា​ហ៍​មុន ដែល​សហរដ្ឋអាមេរិក​ជឿជាក់​ថា វា​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​ស៊ី​រី ។

សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​នេះ​បាន​ជំរុញ​វិនិយោគិន​ឲ្យ​ងាក​ទៅ​កាន់​ទ្រព្យ​ផ្សេង​ៗ​ដែល​មាន​សុវត្ថិភាព​ជាង ខណៈ​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា ដូច​ជា​មាស និង​ប្រាក់​យេ​ន​របស់​ជប៉ុន​ជាដើម ។ តម្លៃ​មាស​បាន​កើនឡើង​ច្រើន​ជាង​១% មក​ត្រឹម​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៥​ខែ​មកនេះ ខណៈ​តម្លៃ​ប្រាក់​យេ​ន​កើនឡើង​០,៧% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ៕