ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​និស្សិត​រុ​ស្ស៊ីកត់​ប្រ៊ុយយ៉ុង​វែង​ដូច​កន្ទុយ​ខ្លែង
សាស្ដ្រាចារ្យ​មហាវិទ្យាល័យ​រុ​ស្ស៊ី ប្រទះ​ឃើញ​ប្រ៊ុយយ៉ុង​វែង​បំផុត​ជិត​៤​ម៉ែត្រ ស្នាដៃ​របស់​និស្សិត​ម្នាក់ ។ អាច​ចាត់ទុកជា​ប្រ៊ុយយ៉ុង​កម្រ​មាននៅ​លើ​លោក ។

១-​និស្សិត​រុ​ស្ស៊ីកត់​ប្រ៊ុយយ៉ុង​វែង​ដូច​កន្ទុយ​ខ្លែង
សាស្ដ្រាចារ្យ​មហាវិទ្យាល័យ​រុ​ស្ស៊ី ប្រទះ​ឃើញ​ប្រ៊ុយយ៉ុង​វែង​បំផុត​ជិត​៤​ម៉ែត្រ ស្នាដៃ​របស់​និស្សិត​ម្នាក់ ។ អាច​ចាត់ទុកជា​ប្រ៊ុយយ៉ុង​កម្រ​មាននៅ​លើ​លោក ។

២-​រូបភាព​ផែនដី​ថត​ពីលើ​អាកាស
រូបថត​ពីលើ​លំហ​អាកាស​បង្ហាញ​ឱ្យ​ឃើញ​តំបន់​នានា គ្របដណ្ដប់​ដោយ​ព្រឹល ។ រូបភាព​ដែល​បង្ហាញ​នេះ​មាន​លក្ខណៈ​ចម្លែក​ដោយ​បង្ហាញ​ស្រមោល​ដើមឈើ​នៅ​ក្នុង​រដូវ​ធ្លាក់​ទឹកកក​ក្នុង​តំបន់​អឺរ៉ុប ។

៣-​កូន​សត្វ​ក​វែង​ជា​សមាជិក​ថ្មី​នៅ​សួនសត្វ​ប្រទេស​អា​ល្លឺ​ម៉​ង់
កូន​សត្វ​ក​វែង​ដែល​កើត​ក្នុង​ខែមករា​កន្លង​មក ឈរ​ក្បែរ​មេ​នៅ​សួនសត្វ​នា​ភាគ​ខាងកើត ប្រទេស​អា​ល្លឺ​ម៉​ង់ ។ អ្នកទេសចរ​ចូលរួម​កិច្ច​ទស្សនា​កូន​សត្វ​នេះ ។

៤-​រថភ្លើង​ឥណ្ឌា​ធ្លាក់​ផ្លូវស្លាប់​ជា​ច្រើន​នាក់
ប៉ូលិស​ត្រួតពិនិត្យ​បរិវេណ​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​២៣​នាក់ និង​ប្រហែល​១០០​នាក់​រង​របួស ។

៥-​ភ្ញៀវ​ទេសចរ​ជួយ​ងូតទឹក​ឱ្យ​ដំរី
ភ្ញៀវ​ទេសចរ​នៅ​ក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា ងូតទឹក​ដុសក្អែល​ឱ្យ​ដី​រំ​នៅ​មាត់ទន្លេ និង​ជា​ផ្នែក​មួយ​នៃ​ទេសភាព​កម្រ​ជួប​ប្រទះ​នៅ​លើ​លោក ។

៦-​សត្វ​ប្រយុទ្ធ​គ្នា
ក្នុង​រូបភាព​ហាក់ដូចជា​ប្រលែង​គ្នា ប៉ុន្ដែ​តាម​ពិត​សត្វ​ទាំង​២ ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សួនសត្វ​«Opel» ក្រុង​ក្រូ​ន​ប៊ើ​ក ក្បែរ​ក្រុង​ហ្វ្រែ​ង ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៧-​ឡាស វ៉េ​ហ្គា​ស់ បើក​ឱ្យ​ប្រើ​រថយន្ដ​ដើរ​ដោយ​អា​គុយ
រថយន្ដ​តាក់​ស៊ី ប្រើ​អា​គុយ​សាកល្បង​ឱ្យ​ប្រើ​នៅ​លើ​ដងផ្លូវ​មួយ​ក្នុង​ក្រុង​ឡាស​វ៉េ​ហ្គា​ស សហរដ្ឋ​អាម​រិ​ក ។ អ្នកដំណើរ​អាច​ចុច​ស្លាក​សញ្ញា​ជា​គោលដៅ រថយន្ដ​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្ដិ បើ​មាន​ឧបសគ្គ​នៅ​ខាង​មុខ​វា​បង្អង់​ល្បឿន ឬ​ឈប់​ដោយ​ខ្លួនឯង ។

៨-​ភាគ​ខាងកើត​អេ​ស្ប៉ា​ញ​មាន​ព្រឹល​ធ្លាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៩០​ឆ្នាំ
ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ ប្រឈម​មុខការ​ធ្លាប់​ព្រឹល ដោយ​តំបន់​មួយ​ចំនួន​គ្របដណ្ដប់​ដោយ​ព្រឹល គឺជា​រឿង​ចម្លែក​ក្នុងអំឡុងពេល​ប្រហែល​៩០​ឆ្នាំ​កន្លង​មក ។

៩-​ក្រពើ​ភឿ​ក​នៅ​អា​មេ​រិ​ក
ចាត់ទុកជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាននៅ​លើ​លោក​ដោយ​ក្រពើ​ញី​មួយ​ក្បាល​នេះ​ជា​ក្រពើ​ភឿ​ក ស្ថិត​នៅ​សួនសត្វ​ផ្ល​រី​ដា សហរដ្ឋ​អា​មេ​រិ​ក ។

១០-​គម្រប់​ខួប​៣៧​ឆ្នាំ​របស់​ខ្លាឃ្មំ​ផេ​ន​ដា
ផេ​ន​ដា​យក្ស «​ប៉ាស៊ឺ» ដែល​បំពាក់់​មួក​ខួបកំណើត បាន​ហិតក្លិន​នំ​ជា​កាដូ​នៅ​ក្នុង​សួនសត្វ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ប្រារព្ធ​ខួបកំណើត​គម្រប់​៣៧​ឆ្នាំ នៅ​ក្រុង​ហ្វ៊ូ​ចូ​វ ខេត្ដ​ហ្វ៊ូ​ចៀន ភាគ​ខាងកើត​ប្រទេស​ចិន ៕