ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រៀបចំ​សម្រាប់ «​អង្គរ​សង្ក្រាន្ត​» ជិត​រួចរាល់ហើយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ «​សំណង់​ភូមិ​ខ្ញុំ​» ស្ថិត​នៅ​ពី​ខាងជើង​ប្រាសាទបាយ័ន ជា​ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កសាង​បាន​ជាង​៩០%​ហើយ ។

លោក​សោម រតនា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឱ្យ​ដឹង​ថា

ខេត្តសៀមរាប ៖ «​សំណង់​ភូមិ​ខ្ញុំ​» ស្ថិត​នៅ​ពី​ខាងជើង​ប្រាសាទបាយ័ន ជា​ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កសាង​បាន​ជាង​៩០%​ហើយ ។ 

លោក​សោម រតនា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឱ្យ​ដឹង​ថា សំណង់ «​និមិត្ត​កម្ម​ភូមិ​ខ្ញុំ​» ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ ហើយ​គ្រោង​នឹង​បញ្ចប់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​មុន​១​ស​ប្តា​ហ៍​នៃ​ការ​ចូល​មក​ដល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ។ កិច្ចកា​ទាំងនេះ​បាន​ដាក់បន្ទុក​ទទួលខុសត្រូវ​សាងសង់ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។

សំណង់​នានា​ដែល​មាននៅ​ក្នុង​និមិត្ត​ដ្ឋា​ន​ភូមិ​ខ្ញុំ​រួម​មាន ៖ ផ្ទះ​សេដ្ឋី លំនៅ​ឋាន​ប្រពៃណី អ្នកនេសាទ ផ្ទះ​ព្នង រោង​សិប្បកម្ម ឆាក​សម្តែង​សិល្បៈ ផ្ទះ​លំហែកាយ​របស់​មន្ត្រី​អ្នកមុខអ្នកការ​នា​សម័យ​ដើម ល្ខោនខោល សម្តែង​ជា​លើក​ទី​១ របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​សម្តែង​ដឹកនាំ​ដោយ​សម្តេចព្រះ​រៀប​នរោត្តម​បុប្ផា​ទេវី យក​ទៅ​បង្ហាញ​ពី​ប្រវត្តិ​១០០​ឆ្នាំ​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ការ​តាំង​ពងមាន់​យក្ស ចាប៉ី​ដង​វែង​យក្ស ដែល​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ក្រៅពី​នេះ​មានការ​តុបតែង​លម្អ​នៅ​តាម​កន្លែង ផ្សេង​ៗ​មួយ​ចំនួន​ទៀត និង​មាន​តូប​ផ្សារ​លក់ដូរ​ជាដើម ។

ចំណែក​ផ្ទះ​កូនកំលោះ​កូនក្រមុំ​នៃ​ជនជាតិភាគតិច​(​គ្រឹ​ង​) នឹង​នាំ​ពី​ខេត្តរតនគិរី​កសាង​នៅ​ក្នុងភូមិ​ខ្ញុំ ហើយ​ជនជាតិ​គ្រឹ​ង​ប្រមាណ​ជាង​១០​នាក់ នឹង​មាន​វត្តមាន​បង្ហាញ​ប្រពៃណី​រស់នៅ​របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ។

នេះ​គឺជា​លើ​ទី​៥​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប ។

មរតក​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំង​៤​លើក​កន្លង​ទៅ ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នេះ​បន្ត​សម្រេច​គោលដៅ​ចម្បង​ៗ​ជា​ច្រើន ក្នុង​នោះ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ផ្សព្វផ្សាយ និង​លើកតម្កើង​ពី​អរិយធម៌ វប្បធម៌ ព្រមទាំង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ។​   

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រៀបចំ​ជា​ថ្មី​ម្តងទៀត​ដោយ​ផ្អែក​ទៅ​លើ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៃ​ព្រឹត្តិការណ៍​នេះ​នា​បណ្តា​ឆ្នាំ​កន្លង​ទៅ ៕​