ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​4​រូប​ស្ថិត​ក្នុង​បញ្ជី​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ ចាស់​ៗ​ចំនួន​៤​រូប ស្ថិត​ក្នុង​បញ្ជី​អ្នកសិល្បៈ​ដែល​មាន​ជីវភាព​ដុនដាប​ខ្លាំង​ជាងគេ ។

យោង​តាម​បញ្ជី​ឈ្មោះ​អ្នកសិល្បៈ​ក្រីក្រ​ដែល​ផ្តល់​ដោយ​លោក​អឹុ​ម ជីវ៉ា ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ ចាស់​ៗ​ចំនួន​៤​រូប ស្ថិត​ក្នុង​បញ្ជី​អ្នកសិល្បៈ​ដែល​មាន​ជីវភាព​ដុនដាប​ខ្លាំង​ជាងគេ ។

យោង​តាម​បញ្ជី​ឈ្មោះ​អ្នកសិល្បៈ​ក្រីក្រ​ដែល​ផ្តល់​ដោយ​លោក​អឹុ​ម ជីវ៉ា ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​ឲ្យ​ដឹង​ថា តាម​ការ​ស្រង់​ទិន្ន័យ​ដំបូង​មាន​អ្នកសិល្បៈ​ប្រមាណ​៣០​រូប ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ក្រីក្រ​ក្នុង​នោះ​៤​រូប​ក្រីក្រ​ជាងគេ ។ អ្នកសិល្បៈ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រីក្រ​ទាំង​៣០​រូប​នោះ​បាន​ជំនួយ​សប្បុរសធម៌ ក្នុង​កម្មវិធី​កតញ្ញូ​រាត្រី​ដែល​រៀបចំ​ដោយ​សមាគម​អ្នកសិល្បៈ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ ។

បើ​តាម​លោក​អឹុម ជីវ៉ា សិល្បករ ស្ថិត​ក្នុង​ជីវភាព​ក្រលំបាក​ជាងគេ​មាន​លោកតា​ហ៊្វុ​យ ហ្សូ​,​អ្នកគ្រូ​ង៉ែត រ៉ា​វី​,​លោកតា​ប៉ិ គក់ និង​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ។

តារា​កំប្លែង​លោកតា​ហ៊្វុ​យ ហ្សូ ធ្លាក់ខ្លួន​ឈឺ និង​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ក្នុង​ពេល​គាត់​មាន​ភារកិច្ច​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនសិស្ស​ដែល​ហាត់រៀន​នៅ​ក្នុង​ក្លឹ​ប​របស់​គាត់​ផង​ដែរ ។

ចំណែក​អ្នកគ្រូ​ង៉ែត រ៉ា​វី ជា​តារា​សម្តែង អ្នកដឹកនាំ​រឿង និង​គ្រូសិល្បៈ​ផង​នោះ ធ្លាក់ខ្លួន​ឈឺ ហើយ​កំពុង​ត្រូវការ​ប្រាក់​ជា​ចាំបាច់ ដើម្បី​ព្យាបាល និង​ថែទាំ​សុខភាព ក្នុង​ពេល​ដែល​អ្នកគ្រូ​ស្ទើរតែ​បាត់បង់​សមត្ថភាព​ប្រកប​អាជីព​សិល្បៈ​ទៅ​ហើយ​នោះ​។

ដោយឡែក​តារា​កំប្លែង​លោកតា​ប៉ិ​គក់ កំពុង​តែ​ញាំញី​ដោយ​ជំងឺ ខណៈ​ពេល​គាត់​កំពុង​ស្នាក់​អាស្រ័យ​ក្នុងផ្ទះ​ជួល​មួយ និង​គ្មាន​កូនចៅ​ចិញ្ចឹម​ទេ ។

តារា​កំប្លែង​លោកតា​ប៉ិ​គក់ មាន​ជំងឺ​ពក​ឆ្អឹងខ្នង ត្រូវ​វះកាត់ ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​មិន​មាន​លទ្ធភាព ទើប​ជំងឺ​របស់​គាត់​បាន​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន ខណៈ​ពេល​គាត់​បាន​ចាក​ឆ្ងាយ​ពី​អាជីព​សិល្បៈ​ជិត​១០​ឆ្នាំ​មក​ហើយ ។

ចំណែក​ព្រឹទ្ធា​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​លោកតា​ប្រាជ្ញ ឈួ​ន ស្ថិត​ក្នុង​សភាព​ចាស់ជរា និង​ញាំញី​ដោយ​ជំងឺ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខាង​ផ្នែក​ជីវភាព​នៅ​ស្រុក​កំណើត​ស្រុង​ទ្រាំង ខេត្តតាកែវ ។

បញ្ជី​ឈ្មោះ​អ្នកសិល្បៈ​ក្រីក្រ​ដែល​ស្រង់​ដោយ​លោក​អឹុ​ម ជីវ៉ា ក្នុង​ជំហាន​ដំបូង​មាន​១-​នាយ​ប៉ិ​គួ​ក តារា​កំប្លែង​, ២-​នាយ​ស្មាញ តារា​កំប្លែង​, ៣-​នាយ​គ្រោង តារា​កំប្លែង​, ៤-​នាយ​សង់​ស៊ី​ស តារា​កំប្លែង​, ៥-​នាយ​ចេក តារា​កំប្លែង​, ៦-​នាយ​ផ្ល​យ តារា​កំប្លែង​, ៧-​នាយ​ព្រីង តារា​កំប្លែង​, ៨-​នាយ​ឆើត តារា​កំប្លែង​, ៩-​នាយ​វីតាមីន​សេ តារា​កំប្លែង​, ១០-​លោកយាយ​ណ​យ សំណាង តារា​កំប្លែង ។ ១១-​ស្មៀន​ផ្លុ​ង មឿ​ក អ្នកចម្រៀង​អា​យ៉ៃ​, ១២-​លោកតា​ប្រាជ្ញ ឈួ​ន អ្នកចម្រៀង​ចាប៉ី​ដង​វែង​, ១៣-​លោកតា​គង់ ណៃ អ្នកចម្រៀង​ចាប៉ី​ដង​វែង​, ១៤-​ស្មៀន​ប៉េ អ្នកចម្រៀង​ចាប៉ី​ដង​វែង​, ១៥-​លោក​នូ ស៊ិ​ប អ្នកចម្រៀង​, ១៦-​លោកយាយ​ស៊ិ​ន សូ​ម៉ា​ដឹក​ឆូ គ្រូ​ល្ខោនខោល​, ១៧-​លោក​យិ​ន សា​រិ​ន អ្នកចម្រៀង​បុរាណ​, ១៨-​លោកតា​សួន សាន អ្នកចម្រៀង​ចាប៉ី​ដង​វែង​, ១៩-​លោកតា​អ៊ុំ ដ​រា តន្ត្រីករ​វី​យូ​ឡុ​ង​, ២០-​លោកយាយ ញឹ​ម សុខា ។ ២១-​លោកយាយ​ផល្លា តារា​សម្តែង​,២២-​លោកតា​វែង តារា​សម្តែង​,២៣-​លោកតា​សារី តារា​សម្តែង​,២៤-​លោកយាយ​វែង តារា​សម្តែង​,២៥-​នាយ​គ្រៀវ តារា​កំប្លែង​,២៦-​លោក​សួ​ស សង​វាចា តារាចម្រៀង​,២៧-​អ្នកគ្រូ​ងែ​ត រ៉ា​វី​,២៨-​អ្នកគ្រូ​យូ កុសល​,២៩-​អ្នកគ្រូ​សុខ លី និង​៣០-​លោក​ប៊ូ សា​រ៉ាត់ ៕