លោកឧកញ៉ា អូស្មាន ហាស្សាន់ អំពាវនាវឱ្យខ្មែរអ៊ិស្លាមទៅបោះឆ្នោតថ្ងៃទី4 មិថុនា
ខេត្តព្រះវិហារ, ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ
ខេត្តព្រះវិហារ, ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ
ខេត្តព្រះវិហារ, ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីចុងសប្តាហ៍កន្លង មកនេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អោយបានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលខ្លីតែប៉ុណ្ណោះ ដែលការបោះឆ្នោតនេះវាសំខាន់ណាស់ ។
ការសាកសួរសុខទុក្ខនេះ បានប្រារព្ធធ្វើឡើងដោយបានចាប់ផ្តើមពីក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយបន្តមកក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានបញ្ចប់ត្រឹមភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខ្មែរអ៊ិស្លាម លោកឧកញ៉ាអូស្មាន ហាស្សាន់ បានលើកឡើងថា សូមបងប្អូនកុំស្រមើស្រមៃ ចង់បាននូវការសន្យាខ្យល់ ប្រៀបបាននឹងការចង់បានសត្វចាបដែលកំពុងហើរនៅលើមេឃ ដោយសុខចិត្តលែងចាបដែលមានស្រាប់នៅក្នុងដៃ ។
លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយល្អៗដែលបងប្អូនទទួលបានសព្វថ្ងៃ វាបានកើតឡើងដោយសារការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំ ។ ដូច្នេះសូមបងប្អូនបន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខតទៅទៀត ដើម្បីបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមបានអបអរសាទរ និងកោតសរសើរពីការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ខណៈពេលជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូខ្មែរអ៊ិស្លាម ក៏បានសម្តែងការត្រេកអរជាពន់ពេក ដែលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចូលគ្រូបង្រៀន ខ្មែរអ៊ិស្លាមចំនួន ១.៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និង កីឡារបស់រដ្ឋ។
ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអ៊ិស្លាម លោកឧកញ៉ាអូស្មាន ហាស្សាន់ ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់វិហារអ៊ិស្លាមនៅតាមមូលដ្ឋាន សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាការចំណាយផ្សេងៗរបស់វិហារ ដែលក្នុងនោះវិហារអ៊ិស្លាមក្រុង ខេត្តព្រះវិហារ ថវិកាចំនួន២០០ដុល្លារ,វិហារអ៊ិស្លាមក្រុងស្ទឹងសែន ថវិកា៥០០ដុល្លារ និង វិហារអ៊ិស្លាមនៅភូមិត្រពាំងឈូក ថវិកា៣លានរៀលផងដែរ ៕
ចែករំលែកព័តមាននេះ