ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ក្នុង​ជំរំ​ជនភៀសខ្លួន​​មួយ​​ស្លា.ប់​5​នាក់

7 ឆ្នាំ មុន

ប្រភព​មន្ទីរពេទ្យ​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ មេ​សា ថា ការ​ប្រយុទ្ធ​គ្នា​របស់​បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​ក្រុម​អ៊ិ​ស្លា​ម​និយម​ជ្រុល​មួយ​ក្នុង​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ធំ​ជាងគេ​នៅ​លី​បង់ បណ្តាល​ឱ្យ​

ប្រភព​មន្ទីរពេទ្យ​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ មេ​សា ថា ការ​ប្រយុទ្ធ​គ្នា​របស់​បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​ក្រុម​អ៊ិ​ស្លា​ម​និយម​ជ្រុល​មួយ​ក្នុង​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ធំ​ជាងគេ​នៅ​លី​បង់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​រយៈពេល​ជិត​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ពី​យប់​ថ្ងៃ​ទី​៧ មេ​សា មក ពេល​អង្គការ​ប៉ា​ឡេ​ស្ទី​ន​សំខាន់​ៗ​នៃ​ជំរំ AIN HELOUE នា​ភាគ​ខាងត្បូង​ប្រទេស​ដាក់​ពង្រាយ​កម្លាំង​ក្នុង​ជំរំ​នេះ​យោង​តាម​ផែនការ​សន្តិសុខ​ថ្មី ។ សមាជិក​អង្គការ​ទាំងនេះ​ជា​គោលដៅ​នៃ​ការ​បាញ់ប្រហារ​ចេញពី​សង្កាត់​មួយ​នៃ​ជំរំ​កាន់កាប់​ដោយ​បណ្តា​ក្រុម​អ៊ិ​ស្លា​ម​និយម​ជ្រុល​ដែល​ប្រឆាំង​នឹង​ផែនការ​សន្តិសុខ ព្រមទាំង​ការ​ដាក់​ពង្រាយ​កម្លាំង​បែប​នេះ ។

ប្រភព​មន្ទីរពេទ្យ​លី​បង់ និង​ប្រភព​ប៉ា​ឡេ​ស្ទី​ន និយាយ​ថា ការ​ប៉ះទង្គិច​គ្នា​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​២​នាក់ សមាជិក​កងកម្លាំង​សន្តិសុខ​២​នាក់ និង​ជន​ជ្រុលនិយម​ម្នាក់ ។ ក្រៅពី​នេះ មនុស្ស​យ៉ាងតិច​៣០​នាក់​ភាគច្រើន​ជា​ជន​ស៊ី​វិល​រង​របួស ៕