ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​គ្រោង​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ការពារ​មូលដ្ឋាន​អាកាសចរណ៍

7 ឆ្នាំ មុន

យោង​តាម YONHAP ថា បណ្តា​មន្ត្រី​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មេ​សា ថា កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​ប៉ុនប៉ង​ដាក់​ពង្រាយ​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ការពារ​បណ្តា​មូលដ្ឋាន

យោង​តាម YONHAP ថា បណ្តា​មន្ត្រី​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មេ​សា ថា កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​ប៉ុនប៉ង​ដាក់​ពង្រាយ​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ការពារ​បណ្តា​មូលដ្ឋាន​អាកាសចរណ៍​របស់​ខ្លួន​ក្នុង​ទូ​ទាំង​ប្រទេស ។

កងទ័ពអាកាស​នា​ពេល​ថ្មី​ៗ​នេះ​បាន​បើក​គម្រោង​សិក្សា​មួយ​សំដៅ​ប្រើប្រាស់​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យធ្វើ​ប្រតិបត្តិការ​ពីលើ​បណ្តា​មូលដ្ឋាន​អាកាសចរណ៍ ។ ពេល​នេះ​បណ្តា​កាមេរ៉ា​ត្រួតពិនិត្យ ព្រមទាំង​ឧបករណ៍​សន្តិសុខ​ឯទៀត​ៗ​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ធានា​ដល់​កិច្ច​ការពារ​បណ្តា​មូលដ្ឋាន ពិសេស​បណ្តា​យន្តហោះ​ប្រដេញ ប្រព័ន្ធ​ត្រួតពិនិត្យ​អាកាស ព្រមទាំង​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក ។ គម្រោង​នេះ​សំដៅ​សិក្សា​លើ​ការ​ប្រើ​ប្រកបដោយ​ប្រសិទ្ធភាព​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​អាច​ហោះហើរ​ក្នុង​កម្ពស់​៥០០​ម៉ែត្រ ហើយ​អាច​តាមដាន​រាល់​ចលនា​ក្នុង​រង្វង់​៥​គីឡូម៉ែត្រ ៕