ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖​ ស្ត្រី​ដែល​យក​ស្បែកជើង​គប់​លើ​រូប​ថ្នាក់ដឹកនាំ ត្រូវ​ទទួលខុស​ចំពោះ​មុខ​ច្បាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន អះអាង​ថា ករណី​ស្ត្រី​ម្នាក់​ដែល​យក​ស្បែកជើង​គប់​លើ​រូប​ថ្នាក់ដឹកនាំ​ប្រទេស​ត្រូវ​

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន អះអាង​ថា ករណី​ស្ត្រី​ម្នាក់​ដែល​យក​ស្បែកជើង​គប់​លើ​រូប​ថ្នាក់ដឹកនាំ​ប្រទេស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​មេ​សា​ថា កាលពី​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​វី​ដេ​អូ​គ្លី​ប​មួយ​បាន​បង្ហាញ​សកម្មភាព​របស់​ស្ត្រី​ម្នាក់​បាន​យក​ស្បែកជើង​របស់​ខ្លួន​គប់​ចំនួន ពីរ​ដង​លើ​រូប​សម្តេច​តេ​ជោ ហ៊ុន សែន​និង សម្តេច ហេង សំ​រិ​ន​។ លោក​បញ្ជាក់​ថា​«​សកម្មភាព​អ​សីល​ធ៌​ម​របស់​ស្ត្រី​រូប​នេះ ឆ្លុះ​បញ្ចាំង​ពី​ចរិត​អ​សីល​ធ៌​ម និង​ប្រមាថ​ដោយ​ចេតនា​លើ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ដែល​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​» ។

ករណី​នេះ​ដែរ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក កែវ សុធា កាលពី​ថ្ងៃ​ទី​០៩ មេ​សា បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​គណបក្សប្រឆាំង​ម្នាក់​ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៨ មិថុនា ២០១៧​ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។ ស្ត្រី​ដែល​គេ​អះអាង​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង​និង​ត្រូវ​បាន​តុលាការ​កោះហៅ​នោះ​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ៕