យប់សុបិនច្រើន មន្ត្រីបក្សកាន់អំណាចថា លោក កឹម សុខា ដើរទិញសន្លឹកឆ្នោតបណ្តាក់
រាជធានីភ្នំពេញ ៖ ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងទស្សនកិច្ចនៅក្រៅប្រទេសដើម្បីជួបជាមួយសកម្មជនគាំទ្រខ្លួននោះ
រាជធានីភ្នំពេញ ៖ ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងទស្សនកិច្ចនៅក្រៅប្រទេសដើម្បីជួបជាមួយសកម្មជនគាំទ្រខ្លួននោះ
រាជធានីភ្នំពេញ ៖ ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងទស្សនកិច្ចនៅក្រៅប្រទេសដើម្បីជួបជាមួយសកម្មជនគាំទ្រខ្លួននោះ អ្នកនាំពាក្យគណបក្សកាន់អំណាចបានចំអកថា លោក កឹម សុខា កំពុងតែដើរទិញសន្លឹកឆ្នោតបណ្តាក់ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានសរសេរឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនាថ្ងៃទី៩ ខែមេសា ថា ការនិយាយថា មានគេធ្វើការស្ទាបស្ទង់មតិថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោត មិនមែនជារឿងចម្លែកទេ ។ ចាប់តាំងបង្កើតគណបក្សមក សម រង្ស៊ី តែងតែនិយាយថាឈ្នះរហូត ក៏ប៉ុន្តែការពិតជាក់ស្តែង សម រង្ស៊ី មានដែលឈ្នះកាលណា ឃើញតែចាញ់រហូតជាង២០ឆ្នាំហើយ ។ លោកបន្តថា ដូច្នេះការនិយាយរបស់លោក កឹម សុខា ក៏គ្មានអ្វីប្លែកជាង សម រង្ស៊ីដែរ ដូចតែគ្នាហ្នឹង ។
បើមិននិយាយថាឈ្នះ ធ្វើម៉េចអ្នកនៅឯបរទេស គេជួយលុយកាក់មកធ្វើការងារនយោបាយ? យើងដឹងហើយថា អ្នកខាងក្រៅ គេក៏ចង់បានតួនាទីមុខតំណែងដែរ បើចង់បានមុខតំណែងលុះត្រាតែឈ្នះឆ្នោត ។ បើថាឈ្នះឆ្នោតទើបគេជួយលុយឲ្យ ។
លោកបញ្ជាក់ថា ៖ «ការនិយាយរបស់លោក កឹម សុខា មិនខុសអីនឹងការទិញសន្លឹកឆ្នោតបណ្តាក់ទេ គ្រាន់តែអ្នកនៅក្នុងស្រុកបោះឆ្នោតឲ្យសិនមកទើបបាននេះបាននោះ ឯអ្នកនៅក្រៅស្រុកជួយលុយសិនមកទើបមានមុខតំណែងពេលឈ្នះ ។ នេះហៅថាក្បួនទិញសន្លឹកឆ្នោតបណ្តាក់ ។
ការនិយាយរបស់លោក កឹម សុខា មិនអាចក្លាយជាការពិតឡើយ ។ ការនិយាយឈ្នះៗនេះ មានតាំងពីជំនាន់ សម រង្ស៊ីម្ល៉េះ ទីបំផុតគ្មានលទ្ធផលទាំងអស់»។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះធ្វើឡើងខណៈពេលលោក កឹម សុខា បានទៅក្រៅស្រុករយៈពេលខ្លី ។ សម្រាប់ទស្សនកិច្ចលើកនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសប្រគល់តួនាទីរបស់ខ្លួនទៅឲ្យលោក ប៉ុល ហំម ធ្វើការជំនួសជាប្រធានស្តីទីគណបក្សដើម្បីធ្វើការប្រចាំថ្ងៃជាមួយមន្ត្រីរបស់ខ្លូន ខណៈតួនាទីលោក ប៉ុល ហំម ជាអនុប្រធានគណបក្សត្រូវបានក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់ជាផ្លូវការនៅឡើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការផ្ទេរសិទ្ធិជូនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត បានទៅបំពេញទស្សនកិច្ចនៅប្រទេសញូហ្សឺឡែន(នូវែលសេឡង់) និងប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៨ ខែមេសា ។ ក្នុងរយៈពេលអវត្តមាននេះ លោក កឹម សុខា បានសម្រេចផ្ទេរសិទ្ធិជូនលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដឹកនាំកិច្ចការប្រចាំថ្ងៃរបស់គណបក្សរហូតដល់ថ្ងៃដែលលោកត្រឡប់មកវិញ ស្របតាមប្រការ៤៥ថ្មី នៃលក្ខន្តិកៈគណបក្ស ៕
ចែករំលែកព័តមាននេះ