ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ស្នេហ៍​យុវវ័យ រត់​ចេញពីផ្ទះ​ជាង​1​ខែ ធ្វើ​ប្តី​ប្រពន្ធ​ក្នុងផ្ទះ​សំណាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ប្រា​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រួមរ័ក​ជាមួយ​អនីតិជន​ជា​សង្សារ​របស់​ខ្លួនកាលពី​យប់​ថ្ងៃ​ទី​៨ មេ​សា

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ប្រា​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រួមរ័ក​ជាមួយ​អនីតិជន​ជា​សង្សារ​របស់​ខ្លួនកាលពី​យប់​ថ្ងៃ​ទី​៨ មេ​សា នៅ​ចំណុច​ផ្ទះសំណាក់ «​ដា​លី​ន​» ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ យុវជន​ជាប់ចោទ​ឈ្មោះ លឹ​ម សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ​១៤​ឆ្នាំ ។

ជុំវិញ​ករណី​នេះ​មន្ត្រី​នគរបាល​បាន​និយាយ​ថា ម្តាយ​ឪពុក​ខាង​ក្មេង​ស្រី្ត​ក៏​ស្គាល់​យុវជន​ជាប់ចោទ​នេះ​ដែរ ។ ក្រោយ​ពួក​គេ​ស្រលាញ់​គ្នា​ស្គាល់​ចិត្តថ្លើម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញពីផ្ទះ​ជាង​១​ខែ​ គឺ​តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​មក ហើយ​បាន​នាំ​គ្នា​ទៅ​ជួល​ផ្ទះសំណាក់ «​ដា​លី​ន​» ដើម្បី​រួមរស់​ជាមួយ​គ្នា ។

ក្រោយ​ការ​បាត់​ខ្លួន​កូនស្រី ឪពុក​ម្តាយ​របស់​នាង​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ប្រា ប៉ុន្តែ​ក្នុង​ករណី​នេះ​អាណាព្យាបាល​ខាង​ស្រី​បាន​ដាក់​ការ​សង្ស័យ​លើ​យុវជន​ជា​សង្សារ​របស់​នាង​ថា​ជា​អ្នក​នាំ​ទៅ ។ ប្រភព​បាន​បន្ត​ថា លុះ​មក​ទល់​នឹង​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៨ មេ​សា ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ហើយ​បាន​ជិះ​តាម​ពីក្រោយ​រហូត​ដល់​ផ្ទះសំណាក់​ដែល​ពួក​គេ​ស្នាក់​នៅ​ដោយ​មិន​ឱ្យ​សាមីខ្លួន​ដឹង ហើយ​ក៏​បាន​មក​ប្តឹង​មន្ត្រី​នគរបាល​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​តែ​ម្តង ។

យុវជន​ជាប់ចោទ​បាន​ក្លាយ​ខ្លូ​ន​ជា​អ្នកទោស​ស្នេហា ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា រង់ចាំ​កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​លំនៅ​ឋាន​វិញ ។ នេះ​ជា​ភ្លើង​ស្នេហ៍​ក្មេង​ឈាមរាវ​ដែល​ពួក​គេ​អត់​ខ្វល់​ពី​អនាគត​របស់​ខ្លួន​ទេ គិត​រឿង​ស្នេហា​ធំ​ជាង រហូត​ស្រឡាញ់​ខ្លាំង​ពេក​ក៏​នាំ​គ្នា​រត់​ចេញពី​លំនៅ​ឋាន​មក​ជួល​ផ្ទះសំណាក់​ស្នាក់​អាស្រ័យ​ធ្វើ​ជា​ប្តី​ប្រពន្ធ ។ សួរ​ថា តើ​ពួក​គេ​មាន​លុយ​ប៉ុន្មាន​ វេច​មក​ជួល​ផ្ទះសំណាក់​ដេក​យ៉ាង​រំភើយ​បែប​នេះ​។ នេះ​ជា​មេរៀន​ដែល​យុវជន​គួរ​មានការ​ភ្ញាក់រលឹក ហើយ​គិតគូរ​ពី​អនាគត​របស់​ខ្លួន​វិញ​ប្រសើរ​ជាង ៕