ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​កំពុង​គំរាមកំហែង​ពី​ចិន

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង​ល្បីល្បាញ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ រួម​មាន​ស្មា​ត​ហ្វូ​ន​របស់ Samsung សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ជាងគេ​ក្នុង​ពិភពលោក និង​ការ​បង្កើត​ថ្មី​នាំមុខ ។

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង​ល្បីល្បាញ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ រួម​មាន​ស្មា​ត​ហ្វូ​ន​របស់ Samsung សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ជាងគេ​ក្នុង​ពិភពលោក និង​ការ​បង្កើត​ថ្មី​នាំមុខ ។

ខណៈ​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​កូរ៉េ​កំពុង​ជួប​ប្រទះ​នឹង​ដៃគូ​របស់​ខ្លួន​នៅ​ប្រទេស​ចិន ដែល​តាម​ទាន់​ពីក្រោយ​យ៉ាង​លឿន ។

យោង​តាម​សេចក្តីរាយការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន និង​កូរ៉េ​ខាងត្បូង នឹង​គ្មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ​ក្នុង​ផ្នែក​មួយ​ចំនួន​ដូច​ជា ស្មា​ត​ហ្វូ​ន​ទំនើប ឧបករណ៍​អាច​ពាក់​តាម​ខ្លួន​បាន ឈី​ប​មេ​ម៉ូ​រី និង​អេ​ឡិច​ត្រូ​និក​បៃតង​ជាដើម ។

លោក Kim Hyeon-wook សេដ្ឋវិទូ​ម្នាក់​នៅ​វិទ្យាស្ថាន SK Research ឲ្យ​ដឹង​ថា ៖ «​ក្នុង​ចំណោម​ឧស្សាហកម្ម​ធំ​ៗ កូរ៉េ​បាន​ប្រកួតប្រជែង​ខ្ពស់​ជាង​ចិន​តែ​ក្នុង​ផ្នែក​ឧបករណ៍​ចម្លង​អគ្គិសនី និង​ដាក់​បង្ហាញ​ប៉ុណ្ណោះ ។ រដ្ឋាភិបាល​មិន​ត្រូវ​អង្គុយ​រង់ចាំ​ទេ ប៉ុន្តែ​ត្រូវ​តែ​បង្កើត​ផែនការ​ឲ្យ​ច្បាស់​មួយ​ដោយ​រៀបចំ​របៀបវារៈ និង​ធ្វើ​កំណែទម្រង់​ចាំបាច់ » ។

យុទ្ធសាស្ត្រ​ផលិត​ក្នុង​ប្រទេស​ចិន គឺ​មាន​គោលដៅ​ជំរុញ​ដល់​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​របស់​ពិភពលោក ។ វា​នឹង​ជំរុញ​វិស័យ​ជឿនលឿន និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ក្លាយជា​ដៃគូ​ជាមួយ​កូរ៉េ​ខាងត្បូង ។

ការ​តាម​ទាន់​របស់​ប្រទេស​ចិន​នេះ​កើត​មាន​ឡើង ខណៈ​កូរ៉េ​ពិបាក​ស្វែងរក​ផ្នែក​ជំរុញ​ការ​លូតលាស់​ថ្មី ដើម្បី​ជំនួស​ផ្នែក​ផលិត​ចាស់​ៗ​ដូច​ជា ការ​ផលិត​កប៉ាល់​ដែល​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​សេចក្តីរាយការណ៍​ពី​វិទ្យាស្ថាន​វាយតម្លៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឧស្សាហកម្ម​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា ចន្លោះ​ជា​មធ្យម​ជាមួយ​ប្រទេស​ចិន ក្នុង​វិស័យ​សំខាន់​ៗ​ទាំង​២៤ ដូច​ជា ជីវ​បច្ចេកវិទ្យា គឺ​០,៩​ឆ្នាំ មាន​ន័យ​ថា ប្រសិនបើ​ក្រុមហ៊ុន​កូរ៉េ​មិន​ខំប្រឹង​បន្ថែម​ទេ​នោះ ប្រទេស​ចិន​នឹង​តាម​ទាន់​ក្នុង​រយៈពេល​០,៩​ឆ្នាំ ៕