ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​ថាមពលបៃតង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​មុន ខណៈ​តម្លៃ និង​ការ​ចំណាយ​ធ្លាក់​ចុះ

6 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ យោង​តាម​សេចក្តីរាយការណ៍​គាំទ្រ​ពី​អង្គការសហប្រជាជាតិ ដែល​បាន ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​កន្លង​ទៅ​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ពិភពលោក​លើ​ថាមពលបៃតង​បាន​ធ្លាក់​ចុះ​ជិត​១​ភាគ​៣ ក្នុង​

ទី​ក្រុងប៉ារីស ៖ យោង​តាម​សេចក្តីរាយការណ៍​គាំទ្រ​ពី​អង្គការសហប្រជាជាតិ ដែល​បាន ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​កន្លង​ទៅ​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ពិភពលោក​លើ​ថាមពលបៃតង​បាន​ធ្លាក់​ចុះ​ជិត​១​ភាគ​៣ ក្នុង​ឆ្នាំ​២០១៦ ខណៈ​តម្លៃ និង​ការ​ចំណាយ​ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​មួយ​ចំនួន ។

កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ការ​វិនិយោគ​សរុប​ស្មើនឹង​២៤១,៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ឬ​តិច​ជាង​ឆ្នាំ​២០១៥ ដែល​ស្មើនឹង​៣១២,២​ប៊ី​លាន​ដុល្លារ ។
ប៉ុន្តែ​លទ្ធផល​ដែល​វិនិយោគិន​ទទួល​បាន គឺ​ច្រើន​ជាង​ប្រាក់​ដែល​ពួក​គេ​វិនិយោគ​។ សមត្ថភាព​ផលិត​ថាមពលបៃតង​បាន​កើនឡើង ១៣៨.៥​ជី​ហ្គា​វ៉ា​ត់ ឬ​កើន​៨% ពី​១២៧.៥​ជី​ហ្គា​វ៉ា​ត់ ដែល​បាន​បន្ថែម​ក្នុង​ឆ្នាំ​២០១៥ ។

នេះ​គឺ​មក​ពី​ការ​ដាក់​ប្រព័ន្ធ​សូ​ឡា វាយោ​អគ្គិសនី និង​ប្រព័ន្ធ​ដទៃ​ទៀត​សម្រាប់​ផលិត​ថាមពលបៃតង ត្រូវ​ចំណាយ​តិច​ជាង​មុន ។ ប្រទេស​ចិន​បាន​វិនិយោគ​ប្រាក់​៧៨,៣​ប៊ី​លាន​ដុល្លារ តិច​ជាង​ឆ្នាំ​២០១៥ គឺ​១​ភាគ​៣ ។

ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​១០% មក​ត្រឹម​៤៦,៤​ប៊ី​លាន​ដុល្លារ​ផង​ដែរ​។ ឯការ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ពាក់កណ្តាល​ទៀត មក​ត្រឹម​១៤,៤​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ការ​ចំណាយ​លើ​ថាមពលបៃតង​នៅ​អឺរ៉ុប​បាន​កើនឡើង​បន្តិច​មក​ត្រឹម​៥៩,៨​ប៊ី​លាន​ដុល្លារ ដែល​ជំរុញ​ដោយ​គម្រោង​ថាមពល​វាយោ​អគ្គិសនី​ធំ​ៗ​នៅ​អង់គ្លេស និង​អា​ល្លឺ​ម៉​ង់ ។

ប្រទេស​ឥណ្ឌា​មើលឃើញ​ការ​បញ្ចប់​ការ​សាងសង់​គម្រោង​អគ្គិសនី​សូ​ឡា​ដ៏​ធំ​ក្នុង​រដ្ឋ Tamil Nadu នា​ឆ្នាំ​២០១៦ ។ វា​គឺជា​គម្រោង​ធំ​ជាងគេ​របស់​ពិភពលោក ខណៈ​ប្រទេស​ចិន​បញ្ចប់​ការ​ពង្រីក​គម្រោង Longyangxia Dam ក្នុងឆ្នាំនេះ ។

ប្រទេស​ជា​ច្រើន​គិត​ថា ថាមពលបៃតង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ដែល​ជំរុញ​បម្រែបម្រួល​បរិយាកាស ។

យោង​តាម​សេចក្តីរាយការណ៍​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ការ​វិនិយោគ​លើ​ថាមពល​ដែល​ទាញ​ចេញពី​ធនធាន​ក្នុង​ដី គឺ​ស្មើ​តែ​ពាក់កណ្តាល​នៃ​ការ​វិនិយោគ​លើ​ថាមពលបៃតង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន ។

អគ្គិសនី​ទាញ​ចេញពី​ប្រភព​បៃតង ដោយ​មិន​រួម​ផ្សំ​ទាំង​វាយោ​អគ្គិសនី​ធំ​ៗ បាន​កើន​ពី​១០,៣%​ទៅ​១១,៣% ក្នុង​ឆ្នាំ​២០១៦​ផង​ដែរ ៕