ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉ុ​ស្តិ៍លេខ​៥​​​ជប់លៀង ​បញ្ចប់ការ​ថត​រឿង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​ទី​៧ មេ​សា ​​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​៥​ មានរៀបចំពិធីជប់លៀងបទបញ្ចប់ការថត ដោយ​​ប្រមូល​​តួ​សម្តែង​​​​​ល្បី​ៗ​ក្នុងរឿង​ភាគ​ខ្មែរ​ ​​​ព្រមទាំង​ក្រុមការងារចូលរួមផងដែរ ។​

ជា​ទូទៅ​ គេ​សង្កេត​ឃើញ​ថា​ មួយ​រយៈ​នេះ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុ​ស្តិ៍លេខ​៥​បាន​កែទម្រង់​ជា​ច្រើន​ ដែល​​ផលិត​ដោយ​មានការ​ទាក់ទាញ ​និង​ចាប់​អារ​ម្ម្​ណ៍​យ៉ាងច្រើន​ពី​សំណាក់​ទស្ស​និកជន​ និង​បងប្អូន​អ្នកគាំទ្រ​ទាំង​ក្រុង​រហូត​ដល់​ខេត្ត​មួយ​ចំនួន​ ។

​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ ស្ថានីយ​មួយ​នេះ​ ហាក់​សម្រុក​ថត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​បន្តបន្ទាប់​គ្នា​ពី​មួយ​ទៅ​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​តារា​សម្តែង​ខ្មែរ​ ព្រមទាំង​អ្នក​ពាក់​ព័​ន្ធជាមួយ​ភាពយន្ត​ជា​ច្រើន​មានមុខមាត់​បាន​ធ្វើការ​ចេញ​រក​លុយ​បង្កើន​ជីវភាព​គ្រួសារ​ផង​និង​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ផង​ដែរ​ ។

​ដូចនេះ​ហើយ បានជា​ប៉ុ​ស្តិ៍​លេខ​៥ ​រមែង​ផលិត​កុន​ខ្សែ​ចាក់​បញ្ចាំង​ជូន​អ្នកគាំទ្រ​ជា​បន្តបន្ទាប់​រហូត​មក​ និង​មាន​តទៅ​ទៀត​ផង​ដែរ​។