ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹ​ម រ៉ូ​ហ្សា​បែក​ស្រុក10​ឆ្នាំ​ចង់​បង្ហាញ​មុខជា​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​តារាចម្រៀង​គឹ​ម រ៉ូ​ហ្សា បាន​មក​លេង​មាតុភូមិ​ក្រោយ​ពី​ចេញ​ទៅ​កសាង​ជីវិត​ថ្មី នៅ​ដែនដី​អូស្ត្រាលី ។ ក្នុងអំឡុងពេល​នេះ​គឹ​ម រ៉ូ​ហ្សា​ចង់​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​តារាចម្រៀង​គឹ​ម រ៉ូ​ហ្សា បាន​មក​លេង​មាតុភូមិ​ក្រោយ​ពី​ចេញ​ទៅ​កសាង​ជីវិត​ថ្មី នៅ​ដែនដី​អូស្ត្រាលី ។ ក្នុងអំឡុងពេល​នេះ​គឹ​ម រ៉ូ​ហ្សា​ចង់​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ ដ្បិត​ចិត្ត​នៅ​តែ​ស្រឡាញ់ ។

បែក​ទៅ​សាង​អនាគត​ថ្មី​ជាមួយ​ស្វាមី​ជា​អាណិកជន​នោះ គឹ​ម រ៉ូ​ហ្សា មានកូន​ស្រី​ម្នាក់ ។​សម្តី​រួសរាយ​រាក់ទាក់​គឹ​ម រ៉ូ​ហ្សា រៀបរាប់​ឱ្យ​ដឹង ថា នាង​មក​លេង​ស្រុក​កំណើត​បាន​២​ដង​ហើយ ។ លើក​ទី​១ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​នេះ​ជា​លើក​ទី​២ ។

គឹ​ម រ៉ូ​ហ្សា ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០០៧​ម៉្លេះ បើ​គិត​ទៅ​រយៈពេល​១០​ឆ្នាំ​ហើយ ។ រស់នៅ​ប្រទេស​អូស្ត្រាលី ទីក្រុង​ស៊ីដ​នី​រ៉ូ​ហ្សា ឆ្លៀត​រៀន​បន្ថែម​និង​ច្រៀង​នៅ​ចុង​ស​ប្តា​ហ៍ ។អ្វី​ក្រៅពី​នេះ​គឺ​មើលថែ​កូន ។

មក​ស្រុក​កំណើត​ជា​លើក​ទី​២​នេះ គឹ​ម រ៉ូ​ហ្សា មាន​គម្រោង​ទទួល​ការងារ​សិល្បៈ ខ្លះ​ៗ​ដោយសារ​នាង​នៅ​តែ​ស្រឡាញ់ និង​ចូល​ចិត្ត ។ «​នាង​ខ្ញុំ​ចង់​ច្រៀង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ព្រោះ​ស្តាយ​កេរ្តិ៍ឈ្មោះ​ធ្លាប់​សាង​កាលពីមុន ។ ណាមួយ​ចង់ឱ្យ​បងប្អូន​យើង​ស្គាល់​ឡើង​វិញ​កុំឱ្យ​បាត់​មុខ​គ្រា​មានចិត្ត​នឹករលឹក​» ។ គឹ​ម រ៉ូ​ហ្សា មក​កម្ពុជា​ជិត​១​ខែ​ហើយ ។ នាង​មក​លេង​បងប្អូន និង​ឪពុក​ម្តាយ​យូរ​ជាង​លើក​ទី​១ គឺ​មាន​ពេល​បី​ខែ​ឯណោះ ។

គឹ​ម រ៉ូ​ហ្សា កត់សម្គាល់​ឃើញ​ថា​«​វិស័យ​សិល្បៈ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ។ តារា ក្រោយ​ៗក៏​មាន​ភាព​រីកសាយ​តម្លៃ ប្រាក់​ចំណូល​ក៏​ខ្ពស់​ជាង​ជំនាន់​នាង​ខ្ញុំ​ប្រឡូក ។ បើ​អាច​នាង​ខ្ញុំ​ពិតជា​ចង់ឱ្យ​ពេលវេលា​បក​ក្រោយ ដើម្បី​រក​ប្រាក់​ចំណូល​ពី​សិល្បៈ​ដែល​មាន​ភាព​លូតលាស់​ច្រើន​ខុស​ពី​ជំនាន់​នាង​ខ្ញុំ​ប្រាក់​បាន​ពី​សិល្បៈ​តិចតួច ហើយ​ស៊ូ​ណាស់ ។ យ៉ាងណា​ក្តី​នាង​ខ្ញុំ​ចូលរួម​ត្រេកអរ​ដែល​សិល្បៈ​ក្រោយ​នេះ​រីក​ចម្រើន​ជាង​មុន ។

នាង​ខ្ញុំ​រំពឹង​ថា​អំឡុង​ពេល​មក​លេង​ស្រុក​បណ្តា​ស្ថានីយទូរទស្សន៍​នានា​នឹង​អញ្ជើញ​រូប​នាង​ខ្ញុំ​បាន​សម្តែង​ច្រៀង​តាម​រយៈ​កម្មវិធី​ប្រគំ​តន្ត្រី​នានា នៅ​ចុង​ស​ប្តា​ហ៍ ដើម្បី​បាន​ជួប​អ្នកគាំទ្រ និង​បងប្អូន​ក្នុងស្រុក​ដែល​នាង​ខ្ញុំ​មានការ​នឹករលឹក​ជា​ខ្លាំង​» ៕