ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដាច់​ម្ល៉េះ ! កូនបង្កើត​សោះក៏​​លក់​ដែរ

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ក្រោយ​ពេល​ពួក​គេ​ដាក់​កូនបង្កើត​អាយុ​៥​ខែ​លើ​វេ​ប​សាយ​ទិញ​លក់

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ក្រោយ​ពេល​ពួក​គេ​ដាក់​កូនបង្កើត​អាយុ​៥​ខែ​លើ​វេ​ប​សាយ​ទិញ​លក់ Craigslist របស់​ប្រទេស​អា​មេ​រិ​ក​។

វា​ពិតជា​សំណាងល្អ​ណាស់​សម្រាប់​ទារក​កំសត់​ម្នាក់​នោះ ដែល​ប៉ូលិស​បាន​ជួយ​ទាន់​។ ប៉ូលិស​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកទិញ ហើយ​ណាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ចេញ​មក​ក្រៅ​ជួប​គ្នា ដើម្បី​ចាប់ខ្លួន​។ ពីរ​នាក់​ប្តី​ប្រពន្ធ​ចិត្តសាហាវ ត្រូវ​បាន​ជាប់គុក​ជាមួយនឹង​ប្រាក់​ពិន័យ​ចំនួន​១៥០.០០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ម្នាក់​ៗ​។

គេ​សង្ឃឹមថា ទារក​កំសត់​មួយ​នោះ នឹង​ត្រូវ​បាន​គ្រួសារ​ណា​ចិត្តល្អ​យក​ទៅ​ចិញ្ចឹម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្តី​ឈ្មោះ Cain និង ប្រពន្ធ​ឈ្មោះ Greer ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​កុមារ និង​បទ​ធ្វើ​ឲ្យ​កុមារ​រងគ្រោះថ្នាក់ បន្ទាប់​ពី​បាន​បង្ហោះ​លក់​នៅ​ក្នុង​វេ​ប​សាយ​៕