ប្លែកខុសពីគេ ! ប្រើស្រោមបិតស្រា
តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា អ្នកបិតស្រាជំនាញម្នាក់អាយុ៦៥ឆ្នាំ មកពី Havana ប្រទេសគុយបា បានប្រើប្រាស់ស្រោមអនាម័យ ដើម្បីបិតស្រា។
តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា អ្នកបិតស្រាជំនាញម្នាក់អាយុ៦៥ឆ្នាំ មកពី Havana ប្រទេសគុយបា បានប្រើប្រាស់ស្រោមអនាម័យ ដើម្បីបិតស្រា។
គុយបា ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា អ្នកបិតស្រាជំនាញម្នាក់អាយុ៦៥ឆ្នាំ មកពី Havana ប្រទេសគុយបា បានប្រើប្រាស់ស្រោមអនាម័យ ដើម្បីបិតស្រា។
លោក Orestes Estevez យកស្រោមអនាម័យពាក់ពីលើមាត់ធុងបិតស្រា ដើម្បីធ្វើជាប្រដាប់សង្កេតមើលពេលស្រាត្រូវបានបិតរួចរាល់។
អស់ជាពេលដ៏យូរហើយ ដែលលោក Orestes ចាប់ផ្តើមបិតស្រាលក់។ តែលោកទើបតែបើកហាងដោយខ្លួនឯងយីហោ «El Canal» នៅឆ្នាំ២០០០។ លោកប្រើប្រាស់ទំពាំងបាយជូរក្នុងស្រុក រួមជាមួយនឹងផ្លែឈើជាច្រើនមុនទៀត ដើម្បីធ្វើឲ្យស្រារបស់លោកកាន់តែមានជាតិឆ្ងាយ។
ជាទូទៅ លោក និងគ្រួសាររបស់លោក បិតស្រាដាក់ក្នុងធុងចំនួន៣០០ធុង ជាមួយនឹងស្រោមអនាម័យពាក់នៅលើគម្របធុងនីមួយៗ។ វាពិតជាការចំណាយមួយយ៉ាងតិច ព្រោះថា វាគ្រាន់តែជាស្រោមអនាម័យ ហើយវាអាចធ្វើជាប្រដាប់សម្រាប់វាស់ភាពរួចរាល់នៃការបិតស្រាថែមទៀត។
តើគេមើលយ៉ាងដូចម្តេចទើបដឹង?
នៅពេលស្រាទើបតែនឹងដាក់បិត ស្រោមអនាម័យនឹងប៉ោងឡើង ដោយសារតែខ្យល់ចេញពីស្រា។ នៅពេលដែលវាប៉ោងខ្លាំង លោកក៏យកម្ជុលចាក់វាឲ្យមានរន្ធខ្លះៗ ហើយនៅពេលវាឈប់ប៉ោង វានឹងសំប៉ែតទៅវិញ ដែលជាសញ្ញាប្រាប់ឲ្យលោកដឹងថា ស្រានោះត្រូវបានបិតរួចរាល់៕
ចែករំលែកព័តមាននេះ