ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស បូ​វ​ណ្ណៈ និង​អ្នក​សិ​ល្បៈជើង​ចាស់​ប្រារព្ធ​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

អតីត​តារា​ភាព​ខ្មែរ​នា​ទស្ស​វត្ស​ឆ្នាំ​៩០ លោក យស បូ​វណ្ណៈ និង​អ្នកសិល្បៈ​ជើង​ចាស់​នា​ទស្ស​វត្ត​ឆ្នាំ​៦០ និង​៧០ អ្នកស្រី វិ​រៈ តារា និង​អ្នកស្រី លី​ស៊ី​ថា​វី ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ខ្មែរ​នាទី​ក្រុង​ឡុ​ង​ប៉ិច បាន​

អតីត​តារា​ភាព​ខ្មែរ​នា​ទស្ស​វត្ស​ឆ្នាំ​៩០ លោក យស បូ​វណ្ណៈ និង​អ្នកសិល្បៈ​ជើង​ចាស់​នា​ទស្ស​វត្ត​ឆ្នាំ​៦០ និង​៧០ អ្នកស្រី វិ​រៈ តារា និង​អ្នកស្រី លី​ស៊ី​ថា​វី ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ខ្មែរ​នាទី​ក្រុង​ឡុ​ង​ប៉ិច បាន​រៀបចំ​កម្មវិធី​វប្បធម៌​ខ្មែរ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ សម្រាប់​ផ្តល់​ការ​សប្បាយ​រីករាយ​ជូន​បងប្អូន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​បាន​សប្បាយ​រីករាយ​។

កម្មវិធី​ខាងលើ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ នៅ​ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជុំ ប៊ុ​ន  រ៉ុ​ង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អា​មេ​រិក និង មិច​ហ្ស៊ិ​ច​កូ ។

លោក យស បូ​វណ្ណៈ បាន​អះអាង​ថា សកម្មភាព​នៃ​ការ​ប្រារព្ធ​ទិវា​វប្ប​ម៌​ខ្មែរ ត្រូវ​បាន​ធើ្វ​ឡើងជា​រៀង​រាល់​ឆ្នាំ​នា​ឱកាស​ទិវា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ក្នុង​ន័យ​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​គ្រួសារ​ខ្មែរ និង​ការ​ជួបជុំ​ការ​ផ្តល់​តម្លៃ​ដល់​អ្នកសិល្បៈ​ចាស់​។

លោក​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ទាំងមូល​យើង​បាន​រៀបចំ​កម្មវិធី​ជា​ច្រើន ដោយនៅ​ក្នុង​នោះ​ក៏​មាន​ឈុត​ឆាក​សម្តែង​ខ្លី​ៗ​រវាង​លោក និង​អ្នកស្រី វី​រៈ តារា និង​តារា​ជើង​ចាស់​មួយ​ចំនួន​ទៀត​ដូច​ជា លោក ឆោម តារា​ឆៃ​យ៉ា អ្នកស្រី អ៊ុំ សុវណ្ណ​នី និង​តារា​សម្តែង និង​ចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ទៀត​។

បើ​តាម​លោក យស បូ​វណ្ណៈ នា​ឱកាស​នោះ​យើង​ក៏​មាន​កិត្តិយស​ដោយ​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក ដែល​ការ​ចូលរួម​នេះ​គឺ​ដើម្បី​សាកសួរ​សុខទុក្ខ ឱ្យ​ពរ​ជ័យ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ក្នុង​ន័យ​សន្តិភាព​ទាំង​ផ្នែក​នយោបាយ និង​ភាព​សុ​ខុ​ដម​រម្យ​នា​ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​ដូច​គ្នា​។

លោក​បន្ថែម​ថា ការ​រៀបចំ​កម្មវិធី​ខាងលើ​បាន​ដំណើរការ​ដោយ​ភាព​សប្បាយ​រីករាយ ហើយ​អ្វី​ដែល​ជា​មោនភាព​ទៀត​នោះ​ក្នុង​នាមរូប​លោក និង​តារា​សម្តែង​ជើង​ចាស់​ជា​ច្រើន​ទៀត​ដែល​ទទួល​ភាព​ខុស​ក្តៅ និង​ផ្តល់​តម្លៃ​កិត្តិយស​ពី​សំណាក់​បងប្អូន​យើង​ដែល​រស់នៅ​សហរដ្ឋអាមេរិក​។ ជា​ទូទៅ​មិន​ថា រូប​លោក និង​តារា​ជើង​ចាស់​ផ្សេង​ទៀត​ឡើយ គឺ​តែងតែ​ថែរក្សា និង​លើកតម្កើង​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ ហើយ​តែងតែ​ជួបជុំ​គ្នា​រៀបចំ​នូវ​ប​ការ​សម្តែង​ជូន​បងប្អូន​យើង​បាន​ទស្សនា​សប្បាយ​រីករាយ​ជា​បន្តបន្ទាប់ បើ​ទោះបីជា​ពេល​នេះ​យើង​បាន​ឃ្លាតឆ្ងាយ​ស្រុក​កំណើត​ក៏​ដោយ​។

យ៉ាងណា​ក៏​ដោយ ក្នុង​នាម​ជា​អតីត​តារា​សម្តែង​មួយ​រូប លោក​នៅ​តែ​ស្រឡាញ់ និង​គាំទ្រ​ដល់​វិស័យ​សិល្បៈ​ខ្មែរ និង​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ដល់​ភាព​ជឿនលឿន​របស់​វិស័យ​សិល្បៈ​ខ្មែរ​នា​ពេល​កន្លង​មក និង​បច្ចុប្បន្ន​។

អ​តី​តារា​ភាព​ជើង​ចាស់​លោក យស បូ​វណ្ណៈ ក៏​បាន​ថ្លែង​នូវ​ការ​ជូនពរ​ដល់​ទស្សនិកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ក្នុង​ឱកាស​បុណ្យ​ឆាំ្ន​ថ្មី​នេះ សូម​បួងសួង​នូវ​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​លោក​នេះ សូម​បាន​ជួប​តែ​សុខភាព​មាំមួន​ល្អ ដើម្បី​ប្រកប​របរ​ទទួលទាន​ក្នុង​ក្រុម​ក្រួ​សារ​របស់​ខ្មែរ​យើង​នីមួយ​ៗ​ឱ្យ​បាន​ជោគជ័យ​សមតា​មការ​ប៉ងប្រាថ្នា ហើយ​ក៏​សុំ​ឱ្យ​ជួប​ប្រទះ​នូវ​សេចក្តីសុខ​សន្តិភាព​គ្រប់​ដង្ហើម​ចេញចូល​នៃ​ដំណើរ​នយោបាយ​ក្នុង​ប្រទេស​ខ្មែរ​៕