ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះឡ​​បំពង់ខ្យល់ ! ខ្ទាតមនុស្ស​ស្លា.ប់យ៉ាងសាហា.វ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​សេចក្តីរាយការណ៍​ឱ្យដឹងថា​ មនុស្ស​​២​នាក់​​​ស្លា.ប់ និង​៥​នាក់​ទៀត​​រង​របួសធ្ងន់​-ស្រាល ​ក្នុង​ហេតុការណ៍​ផ្ទុះឡ​​បំពង់​ខ្យល់​ សម្រាប់​បញ្ចេញ​កំ​ដៅ​ដ៏​ធំ​មួយ ស្ថិតនៅ​ចំណុច​រោង​សិប្ប​កម្មពុ​ម្ភ​សម្លៀក​បំពាក់​មួយ​កន្លែង​​គ្មាន​ឈ្មោះ ស្ថិត​ក្នុងភូមិ​​​ប្ញ​​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​មេសា ​​នេះ ។

រាជធានី​ភ្នំពេញ ៖ ​​សេចក្តីរាយការណ៍​ឱ្យដឹងថា​ មនុស្ស​​២​នាក់​​​ស្លាប់ និង​៥​នាក់​ទៀត​​រង​របួសធ្ងន់​-ស្រាល ​ក្នុង​ហេតុការណ៍​ផ្ទុះឡ​​បំពង់​ខ្យល់​ សម្រាប់​បញ្ចេញ​កំ​ដៅ​ដ៏​ធំ​មួយ ស្ថិតនៅ​ចំណុច​រោង​សិប្ប​កម្មពុ​ម្ភ​សម្លៀក​បំពាក់​មួយ​កន្លែង​​គ្មាន​ឈ្មោះ ស្ថិត​ក្នុងភូមិ​​​ប្ញ​​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​មេសា ​​នេះ ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ស្លាប់​​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​សឿត ផល​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សន្តិសុខ​យាម​រោងចក្រ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បា​កាង ខេត្តពោធិ៍សាត់ និង​ម្នាក់​ទៀត​​​​ឈ្មោះ​គង់ ផា​ន្នី ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​អ្នក​អនា​ម័យ ។​ ដោយឡែក​ ជន​រង​គ្រោះ​ប្រុស-​ស្រី​៥​នាក់​​ទៀតរបួស ​ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា ពុំ​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ ។

មន្ត្រី​សមត្ថកិច្ច​ឱ្យ​​ដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ ​ឈ្មោះ​ហៀ​ក ធា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដែល​​នារី​ជា​ម្ចាស់​ទីតាំងមាន​ភាគហ៊ុន​ជាមួយ​ជនជាតិ​ចិន​ម្នាក់ ស្នាក់​នៅ​ឯ​ប្រទេស​​ចិន ។

តាម​​ប្រភព​​ឱ្យ​​ដឹង​ថា មុន​ពេល​មានការហេតុការណ៍​​ផ្ទុះនេះ មាន​ក្រុម​​កម្មករ​ដែល​ធ្វើការ​សរុប​នៅ​ទីតាំង​ខា​លើ​​​ប្រមាណ​ជាង២០​នាក់ ​ដែលនាំ​គ្នា​​ចាកចេញ​ទៅរ​កបាយ​ទឹក​អស់​ហើយ នៅ​សល់​តែ​៦​ទៅ​៧​នាក់ រួម​ទាំង​អ្នក​អនាម័យ និង​សន្តិសុខ កំពុង​បង្ហើយ​ការងារ ។ខណៈ​​​នោះ បំពង់​​ឡ​ខ្យល់​ទាំង​២​​បំពង់ មិន​ទាន់​ត្រូវ​បាន​បន្ថយ​ភ្លើង​កំ​ដៅ​ភ្លើង​អុស​នៅឡើយ ក៏​បណ្តាល​ឱ្យ​​ឡ​​មួយ​​ក្នុង​ចំណោម​ឡ​ទាំង​២​​ត្រូវ​ផ្ទុះតែម្តង ​បណ្តាលឱ្យ​​បញ្ចេញ​កម្លាំង​ខ្យល់​ដ៏​ខ្លាំង​​ផ្ទុក​នៅ​ក្នុង​ឡ​ ប៉ើង​យុវជន​ជា​សន្តិសុខ​ដែល​កំពុង​ឈរ​យាម​នៅ​ក្បែរ​​ឡ​ខ្ទាត​ផ្ទប់​ទៅ​នឹង​ជ​ញ្ចាំ​ងរ​បង​ថ្ម​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។ ​

រីឯមនុស្ស​ចំនួន​៦​នាក់​ផ្សេង​ទៀត​នៅ​ក្បែរ​ទីនោះ ក៏​ត្រូវ​ខ្ទាត​បំណែក​ឡ​​​ប៉ះ​ចំ​ខ្លួនប្រាណ​រង​របួសធ្ងន់​ស្រាល​ផង​ដែរ ប៉ុន្តែ​ក្នុង​នោះ​លោកយាយ​ចំណាស់​ម្នាក់ ត្រូវ​រង​របួស​ខ្ទេច​ជើង​​ទាំង​២ និង​ត្រូវ​បាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ ចំណែក​របង​ថ្ម ដំបូល​ដែក និង​សម្ភា​រមួយ​ចំនួន​ធំ​ត្រូវ​រង​ការ​ខូចខាត ។

បើ​តាម​សម្តី​រៀបរាប់​របស់​នារី​ជា​ម្ចាស់​ទីតាំ​ងឱ្យ​​ដឹង​ថា ឡ​នេះ​គឺប្រើ​សម្រាប់​រំហួត​យក​កម្តៅ​ខ្យល់ ដើម្បី​ពុ​ម្ភ​សម្លៀក​បំពាក់​ឱ្យ​​ស្ងួត​ស្អាត និង​ខោអាវ​ខ្លះ ​អាច​លាយ​ឡំ​​ពណ៌​ចូល​គ្នា​បាន​ស្អាត​ល្អ ។ ដោយ​ឡ​នេះ គេ​ប្រើប្រាស់​កំ​ដៅ​ភ្លើង​អុស លាយ​លំ​ជាមួយ​ទឹក​បន្តិច និង​ចរន្ត​អគ្គី​ស​នី ភ្ជាប់​​ជាមួយ​កង្ហារ​ ដើម្បី​បក់​ភ្លើង​​ឱ្យ​​ឆាបឆេះ​ខ្លាំង​ ក្នុង​ការ​បង្កើន​កម្តៅ​ខ្យល់​​ឱ្យ​​កាន់តែ​ខ្លាំង ។

សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ នារី​ជា​ម្ចាស់​ទីតាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​សាកសួរ​នាំ​ព័ត៌មាន​បន្ថែម ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​ហ៊ុយ វី​រៈ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ឱ្យ​​ដឹង​ថា ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​​ឃើញ​ថា ទីតាំង​សិប្បកម្ម​នេះ ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ ឬ​ក្រសួង​ពាក់ព័ន្ធ​ឡើយ ដូច្នេះ​ហើយ ក្រោយ​សមត្ថកិច្ច​ពិនិត្យ​វិ​ច្ច័​យ​រួចរាល់ អាជ្ញាធរ​នឹង​សម្រេច​បិទ​ទីតាំង​អាជីវកម្ម​នេះ​ ជា​បណ្តោះអាសន្ន​សិន ។