ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រមណីយដ្ឋាន​​វត្ត​ភ្នំនឹង​រៀបចំ​ល្បែង​ប្រជាប្រិយ​​ខ្មែរ​​​១៦​​ប្រភេទ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ មហា​ស​ង្ក្រា​ន្ត​ឆ្នាំ​ថ្មីឆ្នាំ​នេះ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ មេសា វេលា​​ម៉ោង​០៣ និង​១២​នាទីទៀបភ្លឺ ដែល​ជា​ការ​ប្តូរ​វេន​​ពី​ឆ្នាំវក ចូល​ឆ្នាំរកា តាម​ដំណើរ​​ចន្ទគតិ ។

រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ មេ​សា នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ស​ង្ក្រា​ន្ត ​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​​វត្ត​ភ្នំ ជាមួយនឹង​ការ​រៀបចំ​ឱ្យ​​មាន​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ចំនួន​១៦​ប្រភេទ ដើម្បី​បង្ក​លក្ខណៈ​ជូន​ពលរដ្ឋ​ក្នុង​រាជធានី ​ដែល​មិន​បាន​ចាកចេញ​ទៅ​ស្រុក​កំណើត និង​ទេសចរណ៍​បរទេស​​ចូលរួម​លេង​កម្សាន្ត​សប្បាយ ។​

ទន្ទឹម​គ្នា​នេះ​ កម្លាំង​ចម្រុះ ក៏​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​គោល​សំខាន់​ៗ​ជា​ពិសេស ទី​វត្ត​អារាម រមណីយដ្ឋាន សួន​កម្សាន្ត ដើម្បី​បង្ក​លក្ខណៈជូន​ប្រជាពលរដ្ឋ​ដោយ​សប្បាយ​រីករាយ ។