ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសោធន៍​មនុស្ស ដោយ​​ឱ្យ «​ដេកសុី»

7 ឆ្នាំ មុន

«The Guardina» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​វិទ្យាសាស្ដ្រ​ជនជាតិ​បារាំង​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ដ្រ​ផ្នែក​អវកាស និង​ការ​ប្រតិបត្ដិ​របស់​អវយវៈ​នៃ​រាង​កាយ​«MEDES» បាន​ប្រកាស​រើស​បុរស​អាយុ​ពី​២០​ទៅ​៤៥​ឆ្នាំ ចំនួន​២៤​នាក់

«The Guardina» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​វិទ្យាសាស្ដ្រ​ជនជាតិ​បារាំង​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ដ្រ​ផ្នែក​អវកាស និង​ការ​ប្រតិបត្ដិ​របស់​អវយវៈ​នៃ​រាង​កាយ​«MEDES» បាន​ប្រកាស​រើស​បុរស​អាយុ​ពី​២០​ទៅ​៤៥​ឆ្នាំ ចំនួន​២៤​នាក់ ដើម្បី ​​«​ស៊ី​ដេក​» និង​ប្រតិបត្ដិ​គ្រប់យ៉ាង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​លើ​គ្រែ​រយៈពេល​២​ខែ ដោយ​ទទួល​ប្រាក់​ឈ្នួល​១៦.០០០​អឺ​រ៉ូ​ក្នុង​មួយ​
ខែ ។

ការ​ជ្រើសរើស​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​សាកល្បង​ស្ថានភាព​បរិយាកាស​ដែល​គ្មាន​កម្លាំង​ទំនាញ​«Microgravity» ។ អ្នក​ដែល​ទទួល​ការ​ជ្រើសរើស​ជា​បុរស​មាន​សុខភាព​ល្អ​អាយុ​ពី​២០​ទៅ​៤៥​ឆ្នាំ មិន​ជក់បារី មិន​ធ្លាប់​ពុល​ឡាន ឬ​ចាញ់​អាកាសធាតុ ។ នៅ​មុន​ពេល​ចូល​ទៅ​ធ្វើ​ការងារ ពួក​គេ​ត្រូវ​ចូល​ទទួល​បទ​ពិសោធន៍​រយៈពេល​២​ស​ប្ដា​ហ៍​ជា​បុរស​សិន ។

លោក​សាស្ដ្រាចារ្យ​អាណា​ល ប៊េ​ក អ្នក​ប្រតិបត្ដិ​នៃ​គម្រោងការ​នោះ​ឱ្យ​ដឹង​ថា ការ​ជួល​មនុស្ស​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​សាកល្បង​ដក​បទ​ពិសោធន៍​ពី​ស្ថានភាព​គ្មាន​កម្លាំង​ទំនាញ​ដែល​អ្នក​អវកាស​បាន​ជួប​ក្នុង​ស្ថានីយ​អាវ​កាស​អន្ដរជាតិ​(ISS) ។ ក្រុម​អ្នក​ស្ម័គ្រ​ត្រូវ​ប្រតិបត្ដិ​ការងារ​នានា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ស្ថិត​ក្នុង​ឥរិយា​បទ​ដេក ហាម​អើត​ក្បាល​លើស​ពី​មុំ​៦​អង្សា ឬ​ប្រសិនបើ​កម្រិត​បន្ដិច​ត្រូវ​ឱ្យ​ស្មា​ម្ខា​សាប់​នឹង​គ្រែ ។

ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​នៃ​ការ​សាកល្បង​នេះ​ជា​អំឡុង​ពេល​លើកកម្ពស់​រាង​កាយ និង​ស្មារតី​ដើម្បី​ត្រួតពិនិត្យ​ថា តើ​ការ​មិន​បាន​យក​ជើង​ទៅ​ប៉ះ​ដី​ក្នុង​រយៈពេល​២​ខែ​នេះ​នឹង​មាន​សភាព​បែប​ណា ?​អ្នក​វិទ្យាសាស្ដ្រ​នឹង​ឃ្លាំមើល​ការ​ខាតបង់​ជាយថាហេតុ​ទៅ​លើ​រាង​កាយ ដើម្បី​អភិវឌ្ឍ​ពី​វិធីសាស្ដ្រ​ការពារ​បន្ដ​ទៀត ៕