ក្រសួងមហាផ្ទៃច្រានចោលសំណើរក្សាទុកតួនាទីក្រុមប្រឹក្សាឃុំគណបក្ស សម រង្ស៊ី រហូតដល់មានមេឃុំថ្មី
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសច្រានចោលសំណើរបស់ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលចង់ឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសច្រានចោលសំណើរបស់ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលចង់ឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសច្រានចោលសំណើរបស់ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលចង់ឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស សម រង្ស៊ី បន្តដល់ចប់អាណត្តិរបស់ខ្លួនជាធម្មតា ទោះបីទៅឈរឈ្មោះគណបក្សផ្សេងក៏ដោយ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅលោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលសុំឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្ស សម រង្ស៊ី អាចបន្ត និងបញ្ចប់អាណត្តិរបស់ខ្លួនជាធម្មតា និងស្នើសុំ មោឃភាពលិខិតលេខ៣៧៣ សជណ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ថាជាការផ្ទុយពីច្បាប់ ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមេសា បញ្ជាក់ថា «ដោយអនុលោមតាមមាត្រា១៥ និងមាត្រា១៦នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ» ។
លិខិតបន្តថា «ក្នុងករណីដែលបុគ្គលមួយរូបចូលរួមជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ ។ ដូច្នេះ ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណាម្នាក់ទៅឈរឈ្មោះនៅគណបក្សផ្សេង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះ នឹងត្រូវបាត់បង់សមាជិកភាពពីគណបក្សនយោបាយដើមរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយផ្អែកតាមមាត្រា១៦នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការបាត់បង់សមាជិកភាពពីគណបក្សនយោបាយ នឹងនាំឲ្យសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ» ។
លិខិតដដែលបានបន្តទៀតថា ចំពោះការដាក់ចេញនូវសេចក្តីជូនដំណឹងលេខ៣៧៣ សជណ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ និងនីតិវិធី ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ គឺជាការអនុវត្តច្បាប់សុទ្ធសាធសម្រាប់គ្រប់គ្រងគណបក្សនយោបាយ ដែលធ្វើសកម្មភាពស្របតាមច្បាប់កំណត់ ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ ដោយមិនសំដៅលើគណបក្សណាមួយឡើយ រួមទាំងគណបក្ស សម រង្ស៊ី ផងដែរ ។
លិខិតរបស់ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា«លើមូលដ្ឋានដូចបានគូសបញ្ជាក់នេះ ក្រសួងមហាផ្ទៃសូមជម្រាបលោកប្រធានថា ក្រសួងមិនអាចទទួលយកសំណើរបស់គណបក្សសម រង្ស៊ី ព្រោះថា ករណីនេះជាការអនុវត្តផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ។
ការលើកឡើងរបស់ក្រសួងមហាផ្ទៃនេះ គឺបន្ទាប់ពីលោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី ស្នើសុំក្រសួងបន្តរក្សាទុកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស សម រង្ស៊ី រហូតដល់ថ្ងៃកំណត់ ៕
ចែករំលែកព័តមាននេះ