ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! គ្រូពេទ្យប្រឹងជួយអស់លទ្ធភាពហើយ​

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ មេសា​​ នេះ ​​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ ​ដោយ​​ម៉ូតូ​ដឹកឈើ​ដួល​​ដោយ​ខ្លួនឯង​ ស្ថិតត្រង់​ចំណុច​ទំនប់​ក្រោម ​ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ បណ្តាល​ឱ្យ​​អ្នកបើកបរ ​រងរបួស​​ត្រង់​​ក្បាល​​ធ្ងន់ ក្រោយមកបានស្លា.ប់នៅមន្ទីរពេទ្យ ។

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ មេសា​​ នេះ ​​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ ​ដោយ​​ម៉ូតូ​ដឹកឈើ​ដួល​​ដោយ​ខ្លួនឯង​ ស្ថិតត្រង់​ចំណុច​ទំនប់​ក្រោម ​ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ បណ្តាល​ឱ្យ​​អ្នកបើកបរ ​រងរបួស​​ត្រង់​​ក្បាល​​ធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

ជន​រង​គ្រោះ​ឈ្មោះនៅ រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាកសិករ រស់នៅ​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។

ប្រភពអ្នក​​ឃើញ​ហេតុការណ៍​​​ថា ជន​រង​គ្រោះ​បាន​ដឹកឈើ​នឹង​ម៉ូតូ ដែលឈើជា​​ប្រភេទ​​ធ្នង់ មាន​​ប្រវែង​ប្រហែល​​២​ម៉ែត្រ ​​ដឹក​ចេញពី​ក្នុងភូមិ​ពូ​ត្រុំ ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​បាន​ងាក​ក្រោយ ហាក់បីដូចជា​មាន​អ្នក​ណា​ម្នាក់​ ហៅ​ពី​ក្រោយ ​ទើបជនរងគ្រោះ​​ដួល​ម៉ូតូ​ ហើយ​ឈើ​បាន​បោក​ត្រូវ​ចំ​ក្បាល ​។

បន្ទាប់​មក​ អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ហៅ​ឡាន​សា​មុ​យ​របស់​ពេទ្យ​បង្អែក ​ក្រុង​សែន​មនោ​រម្យ មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​​បន្ទាន់​ ។​ ក្រោយ​ពី​បញ្ជូន​ជន​រង​គ្រោះ​ដល់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សែន​មនោ​រម្យ ត្រូវ​ក្រុម​គ្រូពេទ្យ​​​ប្រឹង​ជួយ​សង្គ្រោះ​អស់​លទ្ធ​ភាព​​ដែរ​ តែជន​រង​គ្រោះ​នៅតែមិនអាចរស់​​ ​។

​ ហើយ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕