មន្ត្រីកុងស៊ុលខ្មែរជួបភាគីថៃរកដំណោះស្រាយជូនកម្មករអូសរទេះ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញខេត្តស្រះកែវរួមជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញខេត្តស្រះកែវរួមជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញខេត្តស្រះកែវរួមជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នេះបានជួបជាមួយភាគីថៃនៅផ្សាររុងក្លឿដើម្បីរកដំណោះស្រាយរឿងកម្មករអូសរទេះឆាលលីដែលផ្ទុះការតវ៉ាលើស្ពានព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាព្រឹកថ្ងៃដដែលចោទថាសន្តិសុខផ្សាររុងក្លឿចាប់រទេះ និងរំខានដល់ការរកស៊ីរបស់ពួកគាត់ ។
ក្រុមកម្មករអូសរទេះឆាលលីមួយក្រុមជាង២០នាក់នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានលើកគ្នាទៅឈរព្រោងព្រៀតលើស្ពានព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រុងយករទេះដាក់បិទស្ពានដោយអះអាងថា ពួកគេខឹងនិងកងសន្តិសុខផ្សាររុងក្លឿតែងតែចាប់រទេះនិងរំខានមិនឲ្យរកស៊ីដូចរទេះមួយចំនួនដែលពួកគេចោទថាមានបក្ខពួក ។ ថ្វីត្បិតតែពួកគេចង់តវ៉ាបិទស្ពានដូចពេលមុនៗប៉ុន្តែត្រូវបានសមត្ថកិច្ចនៅមាត់ច្រកទ្វារធ្វើការសម្របសម្រួលទាន់ពេលវេលា ។ ក្រុមអ្នកតវ៉ាចង់ឲ្យកងសន្តិសុខផ្សាររុងក្លឿថៃបើកសិទ្ធសេរីភាពឲ្យពួកគាត់បានរកស៊ីដូចរទេះឆាលលីផ្សេងៗនិងសុំឲ្យដោះលែងរទេះទាំងអស់ដែលចាប់កន្លងមក ។
ក្រោយផ្ទុះការតវ៉ាបញ្ហាត្រូវបានបញ្ចប់ខណៈលោក ង៉ែត ប៊ុនលី តំណាងឲ្យអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ និងលោក អុន កាថន នាយផ្នែកច្បាមចល័តតំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានចូលទៅជួបរកដំណោះស្រាយជាមួយតំណាងសន្តិសុខផ្សាររុងក្លឿលើទឹកដីថៃ ។ ជាលទ្ធផលដោយមានការសម្របសម្រួលពីមន្ត្រីនិងសមត្ថកិច្ចកម្ពុជាក្រុមអ្នកតវ៉ាទាំង២៥នាក់ត្រូវបានអនុញ្ញាតិឲ្យចូលរកស៊ីដូចដើមលើទឹកដីថៃ ប៉ុន្តែត្រូវមានទីតាំងត្រឹមត្រូវមិនបង្កភាពអាណាធិបតេយ្យលើកដាក់ឥវ៉ាន់លើដងផ្លូវជាតិធ្វើឲ្យស្ទះចរាចរណ៍ មិនត្រូវធ្វើឲ្យបាត់ឥវ៉ាន់ភ្ញៀវនិងមិនត្រូវឈ្លោះទាស់ទែងគ្នាក្នុងនោះខាងកងសន្តិសុខផ្សាររុងក្លឿក៍ព្រមដោះលែងរទេះដែលចាប់កន្លងមកឲ្យម្ចាស់វិញផងដែរ ៕
ចែករំលែកព័តមាននេះ