ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត​! យើងលែង​កើត​មុន​ហើយ

7 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ពី​ Metro​ ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ California San Diego នា​ពេល​នេះ​កំពុង​ធ្វើការ​សិក្សា​ទៅ​លើ​ថ្នាំ​វ៉ាក់សាំង​មុន ​ដែលវា​មាន​សមត្ថភាព​ប្រឆាំង​នឹង​សារធាតុពុល​បញ្ចេញ​ដោយ​បាក់​តេរី ដែល​ធ្វើ​ឱ្យ​កើត​មុន​នោះ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ លោក Eric C. Huange បាន​​ឱ្យ​ដឹង​​ថា ​ជំងឺ​មុន​មួយ​ផ្នែក​ កើតឡើង​ដោយសារ​បាក់តេរី P.acnes ដែល​វា​ជា​បាក់តេរី​រស់នៅ​ជាមួយ​យើង​រហូត​ដល់​ថ្ងៃ​យើង​ស្លាប់​ ។ យើង​មិន​អាច​បង្កើត​វ៉ាក់សាំង​ ដើម្បី​សម្លាប់​វា​បាន​តែ​ម្តង​​ទេ ព្រោះ​បាក់​តេរី​នេះ ​វា​មាន​ប្រយោជន៍​ដល់​យើង​ដែរ​​ ។

លោក​​​បន្តថា តែ​យើង​បាន​រក​ឃើញ​អង់​ទី​ក័រ សម្រាប់​ប្រឆាំង​នឹង​សារធាតុពុល ​ដែល​បាក់តេរី​នោះ​បញ្ចេញ​ទៅ​លើ​ស្បែក​របស់​យើង។ សារធាតុពុល​នោះ​​ហើយ ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​រលាក​ក្រហម​ឡើង​ទៅ​ជា​មុន​​ ។ និយាយ​ជា​រួម​ គឺ​អង់​ទី​ក័រនេះ ​អាច​ការពារ​មិន​ឱ្យ​បង្ក​ជា​មុន ​ដោយសារ​តែ​បាក់តេរី​នោះ តែ​មិន​សម្លាប់​វា​ទេ​។

មក​ដល់​ពេល​នេះ វា​មាន​ប្រសិទ្ធភាព​ទៅ​លើ​ស្បែក​ដែល​អ្នក​វិទ្យាសាស្ត្រ​ច្រឹប​ពី​អ្នក​កើត​ជំងឺ​មុន​។ នៅ​ជំហាន​បន្ទាប់ គេ​នឹង​ធ្វើ​វា​នៅ​លើ​អ្នកជំងឺ​ដោយ​ផ្ទាល់​ ។ សង្ឃឹមថា ​វា​ជា​ដំណឹង​ល្អ​ សម្រាប់​អ្នក​កើត​មុន​ទាំងអស់​គ្នា​ ។