ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមពល​ធម្មជាតិអាច​ជំនួស​ភេសជ្ជៈ​បង្កើន​ថាមពល

7 ឆ្នាំ មុន

ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ជាតិ​កាហ្វេ​អីុ​ន​ច្រើន​ណាស់ ។ ភេសជ្ជៈ​កីឡា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ច៏​ច្រើន​នេះ​ជា​ញឹកញាប់​មាន​ធាតុ​ផ្សំ​ផ្សេង​ៗ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ។ ប្រសិនបើ​អ្នក​

ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ជាតិ​កាហ្វេ​អីុ​ន​ច្រើន​ណាស់ ។ ភេសជ្ជៈ​កីឡា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ច៏​ច្រើន​នេះ​ជា​ញឹកញាប់​មាន​ធាតុ​ផ្សំ​ផ្សេង​ៗ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​បង្កើន​កម្រិត​ថាមពល​របស់​អ្នក ហេតុ​អ្វី​មិន​សាកល្បង​វិធី​ធម្មជាតិ​ទាំងនេះ ​ដើម្បី​ទទួល​បាន​ថាមពល​តាម​ដែល​អ្នក​ត្រូវការ ។

១-​គេង​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់
មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ជាមួយនឹង​ការ​គេង ហើយ​បាន​ងាក​ទៅ​រក​ថ្នាំ ឬ​ប្រើប្រាស់​ជាតិ​កាហ្វេ​អីុ​ន និង​ភេសជ្ជៈ​ផ្អែម​ផ្សេង​ទៀត​ដើម្បី​បង្កើន​ថាមពល ។ វា​ពិតជា​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ។ វា​នៅ​តែ​មិន​អាច​ផ្លាស់​ប្តូរ​ការណ៍​ពិត​ដែល​រាង​កាយ​កំពុង​ខ្វះ​ការ​គេង​ដែល​ចាំបាច់​សម្រាប់​សុខភាព​របស់​ពួក​គេ ។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​នាំ​ឱ្យ​មានការ​កាត់​បន្ថយ​អ៊័​រ​ម៉ូ​ន Leptin ដែល​ជា​អ៊័​រ​ម៉ូ​ន​ទទួលខុសត្រូវ​ក្នុង​ការ​បន្ថយ​ចំណង់​អាហារ​របស់​យើង​។ ការ​គេង​មិន​គ្រប់គ្រាន់​មិន​គួរ​ជា​ទម្លាប់​សម្រាប់​អ្នក​នោះ​ទេ អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​វា​នឹង​បង្កើន​ថាមពល​ដែល​អ្នក​ត្រូវការ​។

២-​បញ្ឈប់​បញ្ហា​បាក់ទឹកចិត្ត
ជំងឺ​បាក់ទឹកចិត្ត​គឺជា​ជំងឺ​ទូទៅ​មួយ​ដែល​បំផ្លាញ​ថាមពល​របស់​អ្នក ។ នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​បាក់ទឹកចិត្ត អ្នក​មិន​ចង់​ចេញ​ទៅ​ក្រៅ ចំណាយ​ពេលវេលា​ជាមួយ​មិត្តភក្តិ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ ។ ប្រសិនបើ​អ្នកមាន​បញ្ហា​បាក់ទឹកចិត្ត សូម​សាកល្បង​ការ​ព្យាបាល​ដោយ​ធម្មជាតិ​មួយ​ចំនួន ខណៈ​ដែល​ដំណោះស្រាយ​ដោយ​ការ​ប្រើ​ឱសថ​អាច​មាន​ផល​ប៉ះពាល់​មិនល្អ​ដល់​សុខភាព​អ្នក ។

៣-​ត្រួតពិនិត្យ​មើលជំងឺ​ខ្វះ​ឈាមក្រហម
ប្រសិនបើ​ឈាម​របស់​អ្នក​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់ អ្នក​ពិតជា​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង ។ វា​គឺជា​មូលហេតុ​ទូទៅ​នៃ​ការ​អស់កម្លាំង​ចំពោះ​ស្ត្រី ។ អ្នក​អាច​សម្រេចចិត្ត​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក ដើម្បី​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង​។ ស្របគ្នា​នេះ​ដែរ អ្នក​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​ដែក ។ អាហារ​ទាំងនេះ​មាន​សារធាតុចិញ្ចឹម​សំខាន់ និង​អង់ស៊ីម​ដែល​នឹង​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ងាយស្រួល​ក្នុង​ការ​ស្រូប​យកជាតិ​ដែក ។

៤-​ទទួលទាន​ទឹក
ការ​អស់កម្លាំង​អាច​ជា​សញ្ញា​បង្ហាញ​ថា រាង​កាយ​របស់​អ្នក​កំពុង​ខ្វះ​ជាតិ​ទឹក ។ វា​គឺជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ។ ទឹក​ជួយ​បង្កើន​ថាមពល​សម្រាប់​សកម្មភាព​ស៊ូទ្រាំ ផ្សេង​ៗ​។ វា​ក៏​មាន​ឥទ្ធិពល​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ ៕