ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បរទេស​2​នាក់​រង​ការ​រិះគន់​នៅ​វៀតណាម​ដោយសារ…

6 ឆ្នាំ មុន

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅ​វៀតណាម​ភាគច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ស្ត្រី​អឺរ៉ុប​២​នាក់ ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​ដេក​សំដិល​ថ្ងៃ​លើ​វាលស្មៅ ក្បែរផ្លូវ​ថ្មើរជើង​មួយ​នៅ​

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅ​វៀតណាម​ភាគច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ស្ត្រី​អឺរ៉ុប​២​នាក់ ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​ដេក​សំដិល​ថ្ងៃ​លើ​វាលស្មៅ ក្បែរផ្លូវ​ថ្មើរជើង​មួយ​នៅ​មាត់បឹង​ដ៏​សក្តិ​សិទ្ធិ​មាន​ប្រវត្តិ​ជាង​២០០០​ឆ្នាំ និង​ជាទី​តាំងរបស់​អណ្តើក​តំណាង​ប្រទេស​វៀតណាម​នៅ​ក្រុង​បុរាណ ហាណូយ ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ ដេក​ស្រាត​ពោបលើ​វាលស្មៅ​ហាមឃាត់ ។ រូបភាព​នោះ​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២ មេ​សា ២០១៧។ ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​បាន​សរសេរ​រិះគន់​ថា ជា​ស្ថានភាព​នៃ​ការ​ជាន់ឈ្លី​មួយ ។ ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​សរសេរ​ថា «​ស្ត្រី​បរទេស​ភាគច្រើន​មានមុខមាត់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ ប៉ុន្តែ​បាន​ប្រព្រឹត្ត​បែប​នេះ​គ្មាន​តម្លៃ​ទេ ។ តាម​ធម្មតា​បរិវេណ​នោះ​ជា​កន្លែង​ដើ​កម្សាន្ត ឬ​ហាត់ប្រាណ​របស់​អ្នកក្រុង​ហាណូយ ចាត់​ទុក​ថា​ជា​រឿង​មិន​សមរម្យ​មួយ ដែល​ស្ត្រី​អឺ​រុ​ប​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ដេក​សំដិល​ថ្ងៃ​លើ​វាលស្មៅ​ហាមឃាត់ វា​ជា​ការ​មាក់ងាយ​ដល់​មហាជន ហេតុ​ដូច្នេះ​អាជ្ញាធរ​គួរ​ដាក់​ស្លាក​បម្រាម​ជា​ភាសា​អង់គ្លេស​ជា​ការ​ល្អ​» ៕