រដូវទស្សនាផ្កាសាគូរ៉ាដ៏ប្រណីតនៅប្រទេសជប៉ុន
រដូវស្លឹកឈើលាស់នៅប្រទេសជប៉ុន គឺជារយៈពេលដែលផ្កាសាគូរ៉ារីកស្គុសស្គាយក្នុងអំឡុងពីខែមីនា ដល់ខែមេសា ។ ជនជាតិជប៉ុនបានបង្កើតពិធីបុណ្យទស្សនាផ្កាសាគូរ៉ា ឬពិធីបុណ្យ«Hanami» ។

ក្នុងរដូវផ្កាសាគូរ៉ារីក មានអ្នកទេសចរជប៉ុន និងបរទេសធ្វើដំណើរទស្សនាច្រើនកុះករ ពិសេសនៅបរិវេណប្រាសាទ វត្ត និងឧទ្យានសាធារណៈនានា ។ មាន១០ទីតាំង សំខាន់ៗសម្រាប់ទស្សនាផ្កាសាគូរ៉ាគឺ៖
១-ឧទ្យានRikugi-Enជាទីតាំងដ៏ពេញនិយមរបស់ជប៉ុន និងបរទេស ។
២-មាត់ទន្លេMeguroជាទេសភាពគួរឱ្យគយគន់ ។
៣-ទេសភាពស្របតាមប្រឡាយទឹកChidorigafuchi Kouen ។
៤-ប្រជុំផ្កាសាគូរ៉ានៅក្នុងឧទ្យានKumagaya Arakawa Ryokuchi Parkក្នុងខេត្តសាយតាម៉ា ។
៥-ឧទ្យានផ្កាសាគូរ៉ានៅក្នុងវត្តDaigoji គឺជាវត្តបុរាណរំលេចដោយផ្កាសាគូរ៉ាក្នុងខេត្តក្យូតូ ។
៦-ឧទ្យានAkagiជាទីកន្លែងដ៏ពេញនិយមនៅក្នុងខេត្តគុនម៉ា ។
៧-ភ្នំYoshino Yamaជាទីតាំងដ៏ល្អក្នុងការទស្សនាផ្កាសាគូរ៉ា ស្ថិតក្នុងខេត្តណារ៉ា ។
៨-ឧទ្យានសាធារណៈUeno Onshi Kouenស្ថិតនៅក្រុងតូក្យូ ។
៩-ប្រាសាទអូសាកា ជាទីកន្លែងមានទេសភាពរំលេចគួរឱ្យគយគន់ ។
១០-ឧទ្យានតាមមាត់ទន្លេអ៊ូជី ហៅថាឧទ្យាន Yodogawa Kasen Kouenស្ថិតនៅក្រុងក្យូតូ ៕
ចែករំលែកព័តមាននេះ