ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ពលរដ្ឋ​នៅ​សំណង់​ប៊ូ​ឌី​ង​កំពុង​ប្រជុំ​ចរចា​ជាមួយ​ក្រសួង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​នៅទីស្តីការក្រសួងដែនដី ​នគរូបនីយកម្មនិងសំណង់ ​មានបើកកិច្ចប្រជុំ​រវាង​តំណាងក្រសួងដែនដី​ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់អគារប៊ូឌីង ​ដែលមានទីតំាងស្ថិតនៅ​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ មាន​បើក​កិច្ចប្រជុំ​រវាង​តំណាង​ក្រសួង​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​សំណង់​អគារ​ប៊ូ​ឌី​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០១៧ ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​តំណាង​អ្នក​វិនិយោគ​ជប៉ុន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​នឹង​អភិវឌ្ឍ​នៅ​ទីតាំង​អគារ​ប៊ូ​ឌិ​ញ​ស ក្នុង​ទឹកប្រាក់​ជិត  ៨០​លាន​ដុល្លារ​សហរដ្ឋ​។ ការ​សាងសង់​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៧ ហើយ​ស៊ីពេល​ជិត ៤​ឆ្នាំ រាប់​បញ្ចូល ការ​សាងសង់​ទីតាំង​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ និង​គម្រោង​សាងសង់​អគារ​ប៊ូ​ឌី​ង​ថ្មី​មាន​កម្ពស់ ២១​ជាន់ មាន​ទីតាំង​ចំណត ៣​ជាន់ កន្លែង​លក់ដូរ ១​ជាន់ និង​កន្លែង​ស្នាក់​នៅ ៥​ជាន់ ដែល​បន្ទប់​ស្នាក់​នៅ​នីមួយ​ៗ មាន​ទំហំ​ធំ​ជាង​មុន ១០%​។ ចំណែក​ចាប់ពី ជាន់​ទី​៩ ឡើង​ទៅ​នឹង​ផ្តល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន Arakawa ។

យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ប្រមាណ​១០០% ចង់​ឲ្យ​ក្រុមហ៊ុន​ទិញ​ដាច់ និង​បាន​ជំទាស់​ទៅ​នឹង​ការ​ឲ្យ​តម្លៃ​មួយ​ម៉ែត្រការ៉េ​១២៦៣​ដុល្លារ ៕