ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាង​ដែរ ! រក​គូមិន​បាន ​ក៏យកមនុស្ស​យន្ដ​ជំនួស

6 ឆ្នាំ មុន

វេ​ប​សាយ​ «South China Morning Post» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Zheng Jiajia វិស្វករ​ជនជាតិ​ចិន អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុង​ហាង​ចូ​វ ខេត្ដ​សឺ​ជាំ​ង ភាគ​ខាងកើត​ប្រទេស ដែល​

វេ​ប​សាយ​ «South China Morning Post» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Zheng Jiajia វិស្វករ​ជនជាតិ​ចិន អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុង​ហាង​ចូ​វ ខេត្ដ​សឺ​ជាំ​ង ភាគ​ខាងកើត​ប្រទេស ដែល​មិន​អា​ចរក​សង្សារ​បាន ​ក៏​ច្នៃប្រឌិត​មនុស្ស​យន្ដ​ស្រី​ឈ្មោះ​ «Ying Ying» ដើម្បី​រៀប​ការ​ជាមួយ​គ្នា ។

មនុស្ស​យន្ដ​ស្រី​ដែល​ចេះ​និយាយ​តបត​នោះ​បាន​រៀប​ការ​បែប​សាមញ​ជា​មួ​យ​លោក​Zheng Jiajia ដោយ​មាន​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ចូលរួម ។ នាង​Ying Ying ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ និង​មាន​ក្រណាត់​ឃ្លុំ​មុខ​ពណ៌​ក្រុម​ស្រប​តាម​ព្រ​ពៃ​ណី​ទំនៀមទម្លាប់​ចិន ។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មិត្ដភក្ដិ​របស់​លោក​ Zheng Jiajia និយាយ​ថា លោក​Zheng ចាប់ផ្ដើម​តប់ប្រមល់​ក្នុង​ចិត្ដ ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ស្វែងរក​គូស្នេហ៍ ដូច្នេះ​ហើយ​ទើប​គេ​បង្កើត​មនុស្ស​យន្ដ​ស្រី​ដើម្បី​រៀប​ការ​ធ្វើ​ប្រពន្ធ ។

កន្លង​មក​លោក ​Zheng Jaijia ធ្លាប់​បម្រើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដ៏​ល្បី ​គឺ​ក្រុមហ៊ុន​«Huawei» និង​បច្ចុប្បន្ន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​«Dream Town» ក្រុង​ហាង​ចូ​វ ប្រទេស​ចិន ៕