លោក ជា វ៉ាន់ដេត ជំនួសកៅអីតំណាងសម្តេចវិបុលបញ្ញា សុខ អាន ផ្លូវការ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា សមាជិកសមាជិការដ្ឋសភា៩៩រូបបានសម្រេចទទួលស្គាល់
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា សមាជិកសមាជិការដ្ឋសភា៩៩រូបបានសម្រេចទទួលស្គាល់
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា សមាជិកសមាជិការដ្ឋសភា៩៩រូបបានសម្រេចទទួលស្គាល់លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រមណ្ឌលតាកែវជំនួសសពសម្តេចវិបុលបញ្ញា សុខ អាន ។
សេចក្តីរាយការណ៍បានបន្តថា សម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី០៧ មេសា ២០១៧ ស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងមានការចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។
ក្រោយសម្តេច ហេង សំរិន ប្រកាសទទួលស្គាល់លោក ជា វ៉ានដេត ជាតំណាងរាស្ត្រផ្លូវការនោះរួចមក រដ្ឋសភាជាតិ ក៍ស្តាប់ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៧និងលើកទី៨ នីតិកាលទី៥ ។
បន្ទាប់មករដ្ឋសភានឹងការពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ និងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មព្រមព្រៀពាណិជ្ជកម្មទំនិញនៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសារធារណរដ្ឋកូរ៉េ ៕
ចែករំលែកព័តមាននេះ