ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ពេជ្រ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក

7 ឆ្នាំ មុន

ហុងកុង​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រាប់ពេជ្រ​ពណ៌​ផ្កាឈូក​មួយ​គ្រាប់​ក្លាយទៅជា​គ្រាប់ពេជ្រ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។

វា​ត្រូវ​បាន​គេ​លក់​ចេញ​បាន​សម្រេច​នៅ​ក្នុង​តម្លៃ​

ហុងកុង​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រាប់ពេជ្រ​ពណ៌​ផ្កាឈូក​មួយ​គ្រាប់​ក្លាយទៅជា​គ្រាប់ពេជ្រ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។

វា​ត្រូវ​បាន​គេ​លក់​ចេញ​បាន​សម្រេច​នៅ​ក្នុង​តម្លៃ​៧១.២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ គេ​ហៅ​វា​ថា «Pink Star! ឬ «​តារា​ផ្កាឈូក​» ដែល​ដំបូង​គេ​រំពឹង​ថា វា​នឹង​លក់​បាន​ក្នុង​តម្លៃ​៦០​លាន​ដុល្លារ​។

មាន​មនុស្ស​៣​នាក់ ជា​អ្នកចូលរួម​ដេញថ្លៃ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​អស់​រយៈពេល​៥​នាទី ទម្រាំ​តែ​សម្រេច​រក​ឃើញ​ម្ចាស់​ពិតប្រាកដ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រាប់ពេជ្រ​តម្លៃ​កប់​ពពក​នេះ ធ្លាប់​ត្រូវ​បាន​គេ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​នេះ​នៅ Geneva តែ​ម្ចាស់​អ្នកទិញ​នោះ​គ្មាន​លុយ​គ្រប់​បង់​ឲ្យ ហើយ​ក៏​សុខចិត្ត​មិន​ទិញ​វិញ​ទៅ​។

យោង​តាម​វិទ្យាស្ថាន​ត្បូង​ពេជ្រ​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា វា​គឺជា​គ្រាប់ពេជ្រ​មួយ​គ្រាប់ ដែល​គ្មាន​ស្នាម​ល្អក់កករ​បន្តិច​ណា​ឡើយ ជាមួយនឹង​ទំហំ​ធំ​ជាងគេ​បំផុត រួម​ទាំង​ពណ៌​ផ្កាឈូក​ដ៏​សែន​ស្រស់​ស្អាត​។

អ្នក​ដែល​ជា​ម្ចាស់​ឈ្នះ​ការ​ដេញថ្លៃ​ខាងលើ គឺជា​អ្នកលក់​គ្រឿងអលង្ការ​ជនជាតិ​ហុងកុង Chow Tai Fook​។ នាង​បាន​និយាយ​ថា​៖ «​ពួក​យើង​ពិតជា​រីករាយ​ណាស់​។ នាង​ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​និយាយ​មិនល្អ​ពី​សេដ្ឋកិច្ច​ប្រទេស​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ តែ​វា​មិន​ដូច្នេះ​ទេ ពេល​នេះ ព្រោះថា លទ្ធផល​ដេញថ្លៃ​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេជ្រ​មហា​សែន​ថ្លៃ​ខាងលើ​នេះ ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​អា​ព្រិច ដោយ​លោក De Beers នៅ​ឆ្នាំ​១៩៩៩ ដែល​កាលនោះ ទំហំ​ទាំងមូល​របស់​វា​មាន​ដល់​ទៅ​១៣២.៥​កា​រ៉ាត់​។ គេ​បាន​ចំណាយពេល​២​ឆ្នាំ​ក្នុង​ការ​ច្នៃ​វា​យ៉ាង​ផ្ចិតផ្ចង់​៕