ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតបាន​ម្តាយវ័យក្មេង​ កើត​កូន​ភ្លាម​​ខ្ចប់ចោលធុង​សំរាម

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពី Metro​ ឱ្យ​ដឹង​ថា ម្តាយ​វ័យក្មេង​​ម្នាក់ ត្រូវ​បាន​គេ​ថត​ជាប់​​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ខណៈ​ពេលនាង​​កំពុង​​​យក​ទារិកា​របស់​ខ្លួន​ដែល​ទើប​សម្រាល​​ ទៅ​បោះចោល​ក្នុង​ធុងសំរាម ​។ សកម្មភាព​ទាំងមូល​ ត្រូវ​បាន​គេ​ថត​​នៅ​ក្នុង​អគារ​ស្នាក់​នៅ​ក្នុង​ទី​ក្រុង Shenzhen កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ ។

ចិន ​៖ តាម​ប្រភព​ពី Metro​ ឱ្យ​ដឹង​ថា ម្តាយ​វ័យក្មេង​​ម្នាក់ ត្រូវ​បាន​គេ​ថត​ជាប់​​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ខណៈ​ពេលនាង​​កំពុង​​​យក​ទារិកា​របស់​ខ្លួន​ដែល​ទើប​សម្រាល​​ ទៅ​បោះចោល​ក្នុង​ធុងសំរាម ​។ សកម្មភាព​ទាំងមូល​ ត្រូវ​បាន​គេ​ថត​​នៅ​ក្នុង​អគារ​ស្នាក់​នៅ​ក្នុង​ទី​ក្រុង Shenzhen កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ ។

​ម្តាយ​វ័យក្មេង​មាន​​អាយុ​១៥​ឆ្នាំ (​ម្តាយ​​​ទារិកា) យក​កាបូប​ជា​ច្រើន​ចូល​​ក្នុងជណ្តើរយន្ត ដែល​ក្នុង​នោះ​មាន​កាបូប​មួយ​​ដាក់​ទារិកា​លាក់​មិន​ឱ្យ​អ្នកផង​ដឹង​ ។ តែ​វា​ពិតជា​សំណាងល្អ​មែនទែន​ ចំពោះ​ទារិកា​កំសត់ ដោយសារ​តែ​នាង​ត្រូវ​បាន​អ្នក​សម្អាត​អនាម័យ​ឃើញ​​នៅ​ជិត​ធុងសំរាម ។ ក្រោយមក ខាង​ប៉ូ​លិ​​ស​ដឹង​ថា ម្តាយ​របស់​ទារិកា​នោះ គឺជា​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំម្នាក់​ ដែល​គេ​ឃើញ​នៅ​ក្នុង​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព​ ។​

ស្ត្រី​ដែល​ជា​អ្នក​សម្អាត​អនាម័យ​ប្រាប់​ថា ​ពេល​នោះ គាត់​​កំពុង​ប្រមូល​សំរាម​ ហើយ​ក៏​ឃើញ​ទារិកា​មួយ​ក្នុង​​នោះ​ ។ គាត់​​បន្ត​ថា​​
«​ដំបូង​ ពេល​ខ្ញុំ​ឃើញ​ជើង​លៀន​ចេញ​មក ខ្ញុំ​ស្មាន​តែ​ជា​កូន​ក្រមុំ​តុក្កតា​ជ័រ​ ។ តែ​នៅ​ពេល​​មើល​ម្តងទៀត ទើប​ដឹង​ថា​ ជា​ទារក​មែន​ទែន​ ​នៅ​មានជីវិត តែ​មាន​ឈាម​ប្រឡាក់​ពេញ​​ខ្លួន ។

អ្នក​ជិតខាង​ដែល​ដើរ​កាត់​នោះ​ បាន​ប្រាប់​មក​​កាសែត​ដែរ​ថា «​ទារិកា​​​នោះ​ត្រូវ​បាន​ដាក់​ក្នុង​ប្រអប់​កាដូ​​មួយ ជាមួយនឹង​ឈាម​ប្រឡាក់​​ពេញ​ខ្លួន​របស់​នាង ​។ ដោយសារ​តែ​មាន​ស្នាម​ដាច់​នៅ​ក្រោម​ភ្នែក​ខាងស្តាំ​របស់​​នាង តែ​ពួក​យើង​សម្រេចចិត្ត​យក​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ ​។ ​ទារិកា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Bao’s People​ ​នាង​មាន​ទម្ងន់៥,៨៤​ផោន ជាមួយនឹង​សីតុណ្ហភាព​រាង​កាយ​ទាប​មែន​ទែន​។

ចំពោះ​ម្តាយ​អាយុ​១៥​ឆ្នាំ​វិញ នាង​រស់នៅ​តែ​ម្នាក់ឯង​ទេ​ជា​រៀងរាល់ថ្ងៃ​នេះ​។ នាង​ធ្វើការ​នៅ​ហាង​អ៊ុតសក់​មួយ​កន្លែង ដើម្បី​ចិញ្ចឹម​ជីវិត​។ គេ​ឃើញ​នាង​ទៅ​ធ្វើការ​វិញ​ភ្លាម ក្រោយ​ពេល​សម្រាលកូន​ហើយ​ ។ នៅ​ពេល​ប៉ូ​លិស​ទៅ​ដល់​ផ្ទះ​របស់​នាង ពួក​គេ​ឃើញ​មាន​ឈាម​នៅ​ក្នុង​បន្ទប់ទឹក និងក្លិន​អាសោច​ពេញ​ផ្ទះ​ទាំងមូល​ ។