ថៃត្រៀមខ្លួនសម្រាប់សកម្មភាពរបស់លោក Trump
ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មរបស់ថៃ នឹងមានកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចេញ ដើម្បីពិភាក្សាផលប៉ះពាល់ពីគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក និងត្រៀមខ្លួនសម្រាប់មធ្យោបាយឆ្លើយតប ។

គួរបញ្ជាក់ថា ថៃស្ថិតក្នុងចំណោមប្រទេសទាំង១៦ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជាឲ្យស៊ើបអង្កេតទាក់ទិននឹងអតុល្យភាពពាណិជ្ជកម្ម ។
លោក Trump ក៏បានសន្យាកាលពីថ្ងៃសុក្រមុនថា នឹងចាត់វិធានការលើអ្នកនាំចូលនៅបរទេសមិនយុត្តិធម៌ និងសម្រេចបទបញ្ជានីតិប្រតិបត្តិចំនួន២ ដែលលោកអះអាងថា នឹងជាការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្រ ។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Apiradi Tantraporn បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសថៃគ្មានគោលនយោបាយលូកដៃចូល ឬរក្សាឲ្យរូបិយប័ណ្ណក្នុងស្រុកមានតម្លៃទាបទេ បើទោះជាសហរដ្ឋអាមេរិកបង្កើនអត្រាការប្រាក់ និងធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះក្តី ។
លោកស្រីក៏បានថ្លែងថា ប្រទេសលោកស្រីលើកតម្កើងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ខណៈទាក់ទាញលំហូរចូលទៅកាន់ច្រកផ្លូវសេដ្ឋកិច្ចខាងកើត ។
លោក Pimchanok Vonkorpon នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម និយាយថា ក្រសួងខាងលើនឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកនឹងអនុម័តយុទ្ធសាស្ត្រណា ។ លោកថា ៖ « ពេលនេះ ពួកយើងនឹងត្រួតពិនិត្យលើចំណុចទន់ខ្សោយរបស់ពួកយើងដូចជា ស្ថានភាពកម្មសិទ្ធិបញ្ញា ។ ពួកយើងក៏នឹងមើលលើអភ័យឯកសិទ្ធិពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលថៃកំពុងតែទទួលផលចំណេញពីវាផងដែរ » ។
យោងតាមក្រសួងនេះឲ្យដឹងទៀតថា ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង១,៨២% មកស្មើ២៤,៤ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ និងត្រូវបានរាប់បញ្ចូល១១,៤% នៃការនាំចេញសរុបរបស់ប្រទេសថៃ ។
ក្នុងខែមករាឆ្នាំនេះ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរបានកើនឡើង៩,៥% មកស្មើ៣,២ប៊ីលានដុល្លារ ដោយសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្ម១,៥ប៊ីលានដុល្លារ ឬកើនឡើង៦,៥% បើធៀបនឹងឆ្នាំមុន ។
លោក Nopporn Thepsithar អគ្គនាយកនៃក្រុមប្រឹក្សាអ្នកនាំចេញរបស់ថៃ និយាយថា កត្តាព្រួយបារម្ភសំខាន់ៗមានដូចជា បញ្ហាការងារក្នុងវិស័យនេសាទ និងកម្មសិទ្ធិបញ្ញា ដែលប្រទេសនេះមិនទាន់ស្របតាមស្តង់ដាអន្តរជាតិនៅឡើយ ៕
ចែករំលែកព័តមាននេះ