ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ម្ហូប​អាស៊ាន​ឆ្នាំ​២០១៧ រំពឹង​ទទួល​បាន​អ្នកចូលរួម​លើស​១​ម៉ឺន​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ម្ហូប​អាស៊ាន​ឆ្នាំ​២០១៧​នេះ រំពឹង​ថា ទទួល​បាន​អ្នក​ទស្សនា​ប្រហែល​១,៥​ម៉ឺន​នាក់​ចូល​ពិសារ​មុខម្ហូប​អាហារ​ចម្រុះ​ជាតិ​សាសន៍ និង​ទស្សនាការ​ប្រគំ​តន្ត្រី​សប្បុរ​ធម៌​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ម្ហូប​អាស៊ាន​ឆ្នាំ​២០១៧​នេះ រំពឹង​ថា ទទួល​បាន​អ្នក​ទស្សនា​ប្រហែល​១,៥​ម៉ឺន​នាក់​ចូល​ពិសារ​មុខម្ហូប​អាហារ​ចម្រុះ​ជាតិ​សាសន៍ និង​ទស្សនាការ​ប្រគំ​តន្ត្រី​សប្បុរ​ធម៌​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ថ្ងៃ​ទី​១-២ មេ​សា​នេះ​។

ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្មា​ម​ញញឹម​ដើម្បី​កុមារ (PSE) មិន​ត្រឹមតែ​ជា​ការ​ផ្តល់​នូវ​ការ​កំសាន្ត​ជូន​ពលរដ្ឋ​ក្នុងស្រុក និង​ជនបរទេស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឱ្យ​ពួក​គាត់​មាន​ឱ​កាយ​ភ្លក្ស​រសជាតិ​មុខម្ហូប​អាហារ​មក​ពី​ប្រទេស​បណ្តា​សមាជិក​អាស៊ាន​រាប់រយ​មុខ ដែល​បាន​ដាក់​តាំងនៅ​តាម​ស្តង់​នីមួយ​ៗ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ យើង​សង្កេត​ឃើញ​ក្រុមហ៊ុន​ម្សៅ​ស៊ុប​ខ្នរ បាន​ដាក់​តាំង​មុខម្ហូប​អាហារ​ចំនួន​៨​មុខ​ជូន​ដល់​អ្នកចូលរួម​បាន​ភ្លក្ស​រសជាតិ និង​បាន​សួរនាំ​អំពី​របៀប​ផ្សំ​គ្រឿង និង​វិធី​ធ្វើ​ម្ហូប​បែប​ណា ទើប​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ក្រុម​គ្រួសារ​។ បន្ថែម​ពី​នេះ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ស្ត្រី​មេផ្ទះ​គប្បី​ជ្រើសរើស​នូវ​គ្រឿងផ្សំ​ដែល​ធ្វើ​អោយ​មុខម្ហូប​ឈ្ងុ​ញ​ឆ្ងាញ់​នឹង​មាន​ជាតិ​សំរាប់​ការ​ញ៉ាំ​អាហារ​ជុំ​គ្រួសារ​ក្នុង​ឱកាស​ដ៏​រីករាយ​មួយ​នេះ​។

បើ​តាម​លោក  ភូ​គ តំណាង​អ្នក​ទំនាក់ទំនង​ទូទៅ​របស់​អង្គការ PSE និយាយ​ថា នេះ​ជា​ឆ្នាំ​លើក​ទី​១១ គិត​មក​ដល់​ឆ្នាំ​នេះ សម្រាប់​ការ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​។ លោក​បន្ត​ថា ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ដាក់​តាំង​មុខម្ហូប​ជាង​១២០​ស្តង់ ដើម្បី​ឱ្យ​ភ្ញៀវ​ទេ​ចរណ៍​បាន​យល់មុខ​ម្ហូប​ខ្មែរ មាន​អ្វីខ្លះ​នៅ​តាម​តំបន់​នីមួយ​ៗ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​រៀបចំ​ពិព័រណ៍​នេះ មាន​អ្នកចូលរួម​ប្រមាណ​១,៥​ម៉ឺន​នាក់​ច្រើន​ជាង​ការ​រៀបចំ​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​។

កុំ​ភ្លេច​ណា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ​គ្មាន​កន្លែង​ណា​កក់ក្តៅ​ដូច​នៅផ្ទះ​ជួបជុំ​គ្រួសារ​ញ៉ាំ​អាហារ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​ប្រកបដោយ​ក្តី​រីករាយ​នោះ​ទេ ! ខ្នរ ធានា​ធ្វើ​អោយ​ម្ហូប​ឈ្ងុ​ញ​ឆ្ងាញ់​មាន​ជាតិ​។ ប្រើ​ខ្នរ «​ចំណេញ​ទាំង​ពេលវេលា នឹង​ថវិការ​»៕