ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេធាវី​ប្រារ​ព្ឋ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ២០១៧​នេះ បាន​រៀបចំ​ពិធីសូត្រមន្ត ប្រស់​ព្រហ្ម​លើករាសី

រាជធានី​ភ្នំពេញ ​៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ២០១៧​នេះ បាន​រៀបចំ​ពិធីសូត្រមន្ត ប្រស់​ព្រហ្ម​លើករាសី អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។

ពិធី​នេះ​រៀបចំ​ដឹកនាំ​ដោយ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សមាជិក សមាជិកា​គណៈមេធាវី​ជា​ច្រើន​រូប​ទៀត នៅ​ទីស្នាក់ការ​កណ្តាល​គ​ណះ​មេធាវី​ស្ថិត​នៅ​អគារ កាច់ជ្រុង​ផ្លូវ​លេខ​១១២៩​និង​ផ្លូវ​លេខ​១៩៣០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

គួរ​បញ្ជាក់​ថា លោក​មេធាវី សួន វិសាល ត្រូវ​បាន​អង្គ​មហាសន្និបាត​លើក​ទី​២១​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បោះ​ឆ្នោត​ប្រគល់​សេចក្ដី​ទុកចិត្ត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​ថ្មី​សម្រាប់​អាណត្តិ​ទី​១១ ដើម្បី​ដឹកនាំ​សមាជិក សមាជិការ​ក្រុមប្រឹក្សា​មេធាវី​និង សមាជិក​សមាជិការ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ឲ្យ​អនុវត្ត​ការងារ​តាម​ក្រមសីលធម៌​ និងវិជ្ជា​ជី​វៈ ៕