រោគសញ្ញានៃជំងឺទឹកដក់ក្នុងខួរក្បាល
ជំងឺទឹកដក់ក្នុងខួរក្បាល គឺការរីកធំនៃ Ventricules latéraux ក្នុងខួរក្បាលលើសពី១០មីល្លីម៉ែត្រ ។ ជាធម្មតា Ventricules latéraux ទាំងនេះមានទំហំតូចជាង១០មីល្លីម៉ែត្រ ហើយការពិនិត្យអេកូ និង
ជំងឺទឹកដក់ក្នុងខួរក្បាល គឺការរីកធំនៃ Ventricules latéraux ក្នុងខួរក្បាលលើសពី១០មីល្លីម៉ែត្រ ។ ជាធម្មតា Ventricules latéraux ទាំងនេះមានទំហំតូចជាង១០មីល្លីម៉ែត្រ ហើយការពិនិត្យអេកូ និង
ជំងឺទឹកដក់ក្នុងខួរក្បាល គឺការរីកធំនៃ Ventricules latéraux ក្នុងខួរក្បាលលើសពី១០មីល្លីម៉ែត្រ ។ ជាធម្មតា Ventricules latéraux ទាំងនេះមានទំហំតូចជាង១០មីល្លីម៉ែត្រ ហើយការពិនិត្យអេកូ និងការវាស់វែងតាមបច្ចេកទេសអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ។ ជាទូទៅអាការរបស់ជំងឺនេះកើតឡើងមកពីសំពាធក្នុងលលាដ៍ ឬខួរក្បាលកើនឡើងខ្ពស់ ។
១-ចំពោះទារក រោគសញ្ញាដែលងាយកត់សំគាល់មានដូចជា៖
-បង្ហើយឡើងតឹងប៉ោង ។
-ក្បាលរីកធំលឿនខុសធម្មតា ។
-សរសៃក្បាលឡើងប៉ោង ។
-អាចមានក្អួតចង្អោរ ។
-មិនសូវគេង ។
-បៅមិនបានច្រើន ។
-យំច្រើន ភ្នែកសម្លឹងចុះក្រោមនិងអាចប្រកាច់ ។
២-ចំពោះមនុស្សពេញវ័យពួកគេអាចស្តែងជាអាការ៖
-ឈឺក្បាលខ្លាំងអមជាមួយនឹងក្អួតចង្អោរ ។
-ព្រិលភ្នែក ឬមើលអ្វីឃើញបែកជាពី២។
-រាកនោម
-សន្លឹម កាច ឬអត្តចរិតប្រែប្រួល សតិបញ្ញាចុះថយ ថែមទាំងបាត់បង់ការចងចាំផង ។
គេអាចធ្វើរោគវិនិច្ឆ័យជំងឺទឹកដក់ក្នុងខួរក្បាលបានដោយផ្អែកលើរោគសញ្ញា និងការពិនិត្យអាការប្រព័ន្ធប្រសាទ ។
លើសពីនេះគ្រូពេទ្យអាចពិនិត្យលលាដ៍ក្បាលដោយម៉ាស៊ីនអេកូស្គែនតាម computed tomography(CT) និង magnetic resonance imaging (MRI) ឬតាមការវាស់សំពាធក្នុងក្បាល ។ ម្យ៉ាងទៀតការពិនិត្យផ្ទៃពោះដោយម៉ាស៊ីនអេកូអាចជួយគ្រូពេទ្យឱ្យរកឃើញជំងឺនេះមុនពេលទារកកើត ។ នេះជាឱកាសដ៏ពិសេសមួយដែលអាចឱ្យក្រុមគ្រូពេទ្យត្រៀមលក្ខណៈ ដើម្បីសង្គ្រោះទារកក្រោយពេលកើត ។
ការពិនិត្យអេកូសាស្ត្រក្នុងពេលមានផ្ទៃពោះពិតជាមានសារសំខាន់ ហើយភាពមិនប្រក្រតីមួយចំនួនធំអាចរកឃើញតាមរយៈការពិនិត្យ អេកូសាស្ត្រ ទៅតាមអាយុគភ៌ ជាពិសេជំងឺទឹកដក់ក្នុងខួរក្បាល ដែលជាបញ្ហាជួបប្រទះច្រើនជាងគេក្នុងចំណោមបញ្ហាដែលកើតមានលើខួរក្បាលទារក ដោយត្រូវតាមដានជាមួយគ្រូពេទ្យជំនាញ ចាប់ផ្តើមតាំងពីត្រីមាសទី១ នៃការមានផ្ទៃពោះ ហើយបន្តការតាមដានសុខភាព ទារករហូតត្រីមាសទី២ និងទី៣ទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ