ព័ត៌មានប្លែកៗនៅលើពិភពលោក
១-បុរសចិនយកលាមកប៉ាតអ្នកដំណើរ
ជនជាតិចិនម្នាក់កើតអាការតប់ប្រមល់យកលាមកប៉ាតអ្នកដំណើរនៅក្រុងជើនជាំង ខេត្តជាំងស៊ូ ប្រទេសចិន ។
២-ស្ត្រីទូតអាមេរិកផ្តល់ទិន្នន័យឱ្យអ្នកស៊ើបការណ៍ជនជាតិចិន
១-បុរសចិនយកលាមកប៉ាតអ្នកដំណើរ
ជនជាតិចិនម្នាក់កើតអាការតប់ប្រមល់យកលាមកប៉ាតអ្នកដំណើរនៅក្រុងជើនជាំង ខេត្តជាំងស៊ូ ប្រទេសចិន ។
២-ស្ត្រីទូតអាមេរិកផ្តល់ទិន្នន័យឱ្យអ្នកស៊ើបការណ៍ជនជាតិចិន
១-បុរសចិនយកលាមកប៉ាតអ្នកដំណើរ
ជនជាតិចិនម្នាក់កើតអាការតប់ប្រមល់យកលាមកប៉ាតអ្នកដំណើរនៅក្រុងជើនជាំង ខេត្តជាំងស៊ូ ប្រទេសចិន ។
២-ស្ត្រីទូតអាមេរិកផ្តល់ទិន្នន័យឱ្យអ្នកស៊ើបការណ៍ជនជាតិចិន
តុលាការអាមេរិកបានចោទប្រកាន់ស្ត្រីអ្នកការទូតរបស់ខ្លួនពីបទទទួលសំណូកជាច្រើនម៉ឺនដុល្លារ ពីគិញសម្ងាត់ចិនដើម្បីជាថ្នូរនឹងការបង្ហាញទិន្នន័យផ្នែកសេដ្ឋកិច្ចរបស់អាមេរិកឱ្យចិន ។
៣-ក្មេងស្រីកើតជំងឺចម្លែកបែកញើសជាឈាម
ក្មេងស្រីឈ្មោះណងភីម អាយុ១៤ឆ្នាំ ជនជាតិថៃ កើតជំងឺចម្លែកបែកញើសចេញឈាម ហើយបើអាកាសធាតុក្តៅឈាមចេញមកកាន់តែច្រើន ។
៤-ឆ្កែខាំម្ចាស់ស្លាប់់នៅអង់គ្លេស
លោកម៉ារីយ៉ូ ប៉េរីវ៉យតូស អាយុ៤១ឆ្នាំ ជាម្ចាស់ផ្ទះនៅភាគខាងជើងក្រុងឡុងដ៍ ត្រូវឆ្កែរបស់ខ្លួនខាំបណ្តាលឱ្យស្លាប់ ។ វាជារឿងកម្រកើតមាននៅលើពិភពលោក ។
៥-ដំរីវ៉េណេស៊ុយអេឡាធ្លាក់ខ្លួនស្គម
បច្ចុប្បន្នវ៉េណេស៊ុយអេឡា កំពុងមានវិបត្តិនយោបាយដោយពលរដ្ឋកំពុងខ្វះខាតម្ហូបអាហារ ប៉ុន្តែសូម្បីតែសត្វក៏មានវិបត្តិដែរ ជាក់ស្តែងដំរីមួយក្បាលព្រោះតែគ្មានចំណីស៊ីធ្វើឱ្យស្គមស្គាំង ។
៦-ឡាវផ្តល់សិទ្ធិដល់ជនបរទេសរស់នៅបើទិញបន្ទប់ខុនដូមួយនៅតំបន់សេដ្ឋកិច្ច
អាជ្ញាធរឡាវមានគោលនយោបាយទ្រទ្រង់លើការវិនិយោគទុននៅតំបន់សេដ្ឋកិច្ច ដោយផ្តល់សិទ្ធិឱ្យជនបរទេសក្លាយជាពលរដ្ឋឡាវ ប្រសិនបើគេទិញបន្ទប់ខុនដូ នៅអគារកម្ពស់១៩ជាន់ ។
៧-វៀតណាមបង្ហាញមាន់ចម្លែកមានជើងធំ
មាន់ពូជ «Dong Tao» ធំពេញវ័យអាចមានទម្ងន់៦គីឡូក្រាម និងមានជើងធំប៉ុនកដៃមនុស្ស។ មាន់ញីភាគច្រើនមានរោមពណ៌ស ចំណែកឈ្មោលចម្រុះពណ៌ ស្ថិតនៅខេត្តហ៊ីងអៀន ។
៨-ពស់វែកលូនចូលភូមិរកទឹកផឹក
ពស់វែកមួយក្បាលលូនចូលភូមិមួយនៅប្រទេសឥណ្ឌា ធ្វើឱ្យអ្នកស្រុកភ័យខ្លាច ប៉ុន្តែក្រោយមកអាណិតវាព្រោះដឹងថាវាត្រូវការទឹក។ អ្នកស្រុកបានដាក់ទឹកឱ្យវាផឹក ដោយមានឧបករណ៍ការពារវាចឹក ។
៩-ស្ត្រីព្យាករអាកាសធាតុនៅម៉ិកស៊ិក ស្លៀកពាក់សិចស៊ី
នាងយ៉ាណេត ហ្គាសេវ ជនជាតិម៉ិកស៊ិក ទទួលរហស្សនាមថា ជាអ្នកប្រកាសព័ត៌មានអាកាសធាតុសិចស៊ីបំផុតនៅលើពិភពលោក ។
១០-រថយន្តក្រុងបុករថយន្តមួយបាំងកន្លះស្លាប់១៣នាក់ នៅតិចសាស់ ។
រថយន្តដឹកអ្នកដំណើរនៅតិចសាស់បុកជាមួយរថយន្តមួយបាំងកន្លះបណ្តាលឱ្យស្លាប់១៣នាក់ និងរបួស២នាក់ កាលពីពេល ថ្មីៗកន្លងទៅ៕
ចែករំលែកព័តមាននេះ