ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​…​ដូរ !…​ដាក់​…

7 ឆ្នាំ មុន

ពាក្យស្លោក​របស់​បក្ស​ប្រឆាំង​…​រឿង​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ឈប់​ប្រើ​ហើយ​…​គ្រវែង​ចោល​ហើយ​…​

ពាក្យស្លោក​របស់​បក្ស​ប្រឆាំង​…​រឿង​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ឈប់​ប្រើ​ហើយ​…​គ្រវែង​ចោល​ហើយ​…​។ មេ​ៗ​ឈប់​ប្រើ
ហើយ​…​រឿង​កូនចៅ​យក​ទៅ​ប្រើ​…​អាត្មា​មិន​ទទួលខុសត្រូវ​ទេ​…​អ្នក​ណា​ប្រើ អ្នក​ហ្នុ​ង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​…​សក់​អ្នក​ណា ក្បាល​អ្នក​ហ្នុ​ង​…​ហេ ! ហេ !

ទាយ​ទុក​មុន​…​និយាយ​តាម​មើលឃើញ​…​តាម​ដឹង​…​សមាជិក​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​…​ពីលើ​ដល់​ក្រោម ដល់​ភូមិ​-​ឃុំ​…​ជា​អ្នក​ពូកែ​មាត់ដាច​…​មាត់​អត់​គម្រប​…​។ កុំ​ជោរ​…​អត់​ខ្លាច​របស់​ដែល​ហៅ​ថា​ច្បាប់​ទេ ! អត់​ខ្លាច​ទាំងអស់ !!

ទាយ​ទុក​មុន​…​ប្រើ​មិន​ប្រើ​គង់តែ​ដឹង​ទេ​…​ចាំ​មើល​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​២​ខែ​ទៀត​ដឹង​ហើយ​…​។ រឿង​ថា​អ្នក​ស្រែក​…​មិន​ប្រើ​ពាក្យ​នេះ​…​មិន​ទាន់​ជឿ​ទេ​…​ព្រោះ​វា​ជា​សិទ្ធិ​នយោបាយ​…​យក​ចាញ់ យកឈ្នះ​…​យក​ប្រៀប​របស់​បក្ស​ប្រឆាំង​…​។

នឹកឃើញ​កាល​ឃោសនាបោះឆ្នោត​អាណត្តិ​មុន​…​ក្រុម​ឃោសនា​ឱ្យ​បក្ស​កាន់​អំណាច​…​បាន​សង់រោង​ធំ​មួយ​នៅ​អែប​ផ្លូវ​…​មាន​ទង់បក្ស ទង់ជាតិ ទង់ជ្វាលា​…​លំអ​រោង​យ៉ាង​ស្អាត​…​សម្រាប់​ប្រជាជន​ទូ​ទាំង​ភូមិ​-​ឃុំ​មក​ចូលរួម​ស្តាប់​…​។

មេក្រូ​របស់​ក្រុម​ឃោសនា​គណបក្សកាន់អំណាច​កំពុង​បំពង​សំឡេង​…​កំពុង​រៀបរាប់​ពី​ស្នាដៃ​ធំ​ៗ​ដែល​បក្ស​កាន់​អំណាច​បាន​ស្ថាបនា​…​កំពុង​អួត​ពី​ស្នាដៃ ដើម្បី​អូស​ទាញ​ទឹកចិត្ត​ប្រជាជន​…​ស្រាប់តែ​ក្បួន​ឃោសនា​របស់​បក្ស​ប្រឆាំង​មួយ​ខ្សែ​បាន​មក​ដល់​កៀក​រោង​បង្អង់​ល្បឿន​យឺត​ៗ…​។ ក្បាល​មេក្រូ​ឆែង​មែ​៉​ង​ដែល​ដាក់​លើ​រថយន្ត​បាន​បង្វិល​សំដៅ​រោង​ឃោសនា​របស់​បក្ស​កាន់​អំណាច​…​ហើយ​ស្រែក​ខ្លាំង​ៗ​ថា​…​ដូរ​…​ដូរ​…​។

ពាក្យឃោសនា​ថា​…​ដូរ​…​ដូរ​…​ដូរ​…​ដូរ​…​យ៉ាង​វែង​អន្លាយ​…​ជះ​មក​លើ​មហាជន​ពេញ​រោង​…ក្បួន​ឃោសនា​របស់​បក្ស​ប្រឆាំង​…​មើលទៅ​ឃើញ​ភាគច្រើន​ជា​ក្មេង​ៗ…​ចំតិត​ស្រែក​ទាល់តែ​រោង​ឃោសនា​ស្ងាត់​មាត់​…​និយាយ​លែង​ចេញ​តែ​ម្តង​…​។

ទាយ​ទុក​មុន​…​ចាំ​មើល​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​លើក​ក្រោយ​នេះ​…​ពាក្យ​ថា ដូរ​…​ដូរ​…​ដែល​ងាយ​ស្រែក​ប្រាកដជា​មាន​ឡើង​វិញ​…​ហើយ​អាច​ធ្លាយ​ដល់​…​ដូរ​…​ដូរ​មេឃុំ​បម្រើ​បក្ស​…​ដាក់​មេឃុំ​បម្រើ​រាស្ត្រ​…​ក៏​សង្ស័យមាន​ឡើង​វិញ​ដែរ​…​។
ឧបមា​ថា​…​ប្រសិនបើ​ក្បួន​ឃោសនា​បក្ស​ប្រឆាំង​ប្រើ​ពាក្យ​នេះ​…​តើ​ច្បាប់​ដោះស្រាយ​បែប​ណា ?
             អា​ឡេវ