ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ជំរុញ​សហភាព​អឺ​រុ​៉​ប​ឱ្យ​ប្តឹង​ទៅ WTO ប្រឆាំង​អា​មេ​រិ​ក

7 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ជំរុញ​សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ឲ្យ​ពិចារណា​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​

ទីក្រុង​បែរ​ឡាំង ៖ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ជំរុញ​សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ឲ្យ​ពិចារណា​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​ផែនការ​របស់​ពួក​គេ​ក្នុង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ដែកថែប​ពី​សមាជិក EU ទាំង​៥ ។

តម្លៃ​ដែកថែប​ពិភពលោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​ក្រុមហ៊ុន​ចិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​អ្នក​ផ្គត់ផ្គង់​ដែកថែប​ពាក់កណ្តាល​របស់​ពិភពលោក បាន​ផលិត​យ៉ាងច្រើន និង​ដាក់​លក់​ក្នុង​ទីផ្សារ​នាំ​ចេញ ដែល​នាំ​ឲ្យ​មានការ​ធ្វើ​កូដកម្ម និង​រិះគន់​យ៉ាង​ខ្លាំង​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ នាយកដ្ឋាន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ស្វែងរក​ជា​លើក​ចុង​ក្រោយ​ថា ក្រុមហ៊ុន​ផលិត​របស់​អឺរ៉ុប និង​អាស៊ី​បាន​លក់​ផលិតផល​បន្ទះ​ដែកថែប និង​កាបូន​មួយ​ចំនួន​ដោយ​តម្លៃ​ទាប​ក្នុង​ទីផ្សារ​អា​មេ​រិ​ក ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​ពី​៣,៦២%​ទៅ​១៤៨% លើ​ផលិតផល​ទាំងនោះ ។

ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ប៉ះពាល់ គឺ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ បែ​ល​ហ្ស៊ិ​ក បារាំង អុ​ី​តា​លី និង​ប្រទេស​មួយ​ចំនួន​ទៀត ។

លោក Sigmar Gabriel រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់ ថ្លែង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​រៀបចំ​ផ្តល់​អត្ថប្រយោជន៍ដល់​សហគ្រាស​អា​មេ​រិ​ក ដោយ​មិន​យុត្តិធម៌​សម្រាប់​សហគ្រាស​អឺរ៉ុប មិន​ថា​វា​ល្មើស​នឹង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាងណា​ក្តី ។ លោក​ថ្លែង​ថា ៖ « ពួក​អឺ​រុ​ប​មិន​អាច​ទទួលយក​វា​បាន​ទេ ។ EU ពេល​នេះ​ត្រូវ​តែ​ពិនិត្យ​ថា គួរតែ​ដាក់​ពាក្យបណ្តឹង​ដល់ WTO ដែរ​ឬទេ ។ ខ្ញុំ​ពិតជា​គាំទ្រ​ដល់​គំនិត​នេះ​ណាស់ » ។

លោក​និយាយ​ទៀត​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​ត្រូវ​តែ​ចេញ​មុខ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក និង​វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​អា​ល្លឺ​ម៉​ង់​បាត់បង់​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ដែកថែប​អន្តរជាតិ​។ លោក​ព្រមាន​ថា ៖ « ប្រសិនបើ​សហរដ្ឋអាមេរិក​អាច​រួចខ្លួន​នឹង​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌​នេះ វិស័យ​ផ្សេង​ទៀត​ក៏​អាច​ធ្លាក់​ក្រោម​ការ​គំរាមកំហែង​ដូច​គ្នា​ដែរ»។

លោកស្រី Brigitte Zypries រដ្ឋមន្ត្រី​សេដ្ឋកិច្ច ថ្លែង​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​រួម​ជាមួយ​គណៈកម្មាធិការ​អឺរ៉ុប នឹង​បន្ត​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​គោរព​តាម​ច្បាប់​របស់ WTO ។

នាយក​ប្រតិបត្តិ​សហគ្រាស Marcegaglia ប្រទេស​អីុតា​លី និយាយ​ថា សហរដ្ឋអាមេរិក​អាច​នឹង​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម ប្រសិនបើ​ពួក​គេ​អនុម័ត​ផែនការ​ដាក់​ពន្ធគយ ដែល​ជា​បញ្ហា​គួរ​ស្នើ​ទៅ​កាន់ WTO ។

ចំណែក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​អីុ​តា​លី លោក Carlo Calenda ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​អភិបាលកិច្ច​ពិភពលោក ខណៈ​ប្រទេស​លោក​ខាងលិច​គួរតែ​បង្ហាញ​ពី​ការ​រួបរួម​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​យុត្តិធម៌ ។

លោក​ប្រាប់​អ្នកកាសែត​ថា ៖ « រាល់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នឹង​បង្ក​គ្រោះថ្នាក់​មិន​ត្រឹមតែ​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​ទេ ប៉ុន្តែ​ដល់​ច្បាប់​ដែល​គ្រប់គ្រង​ការ​ធ្វើ​សកលភាវូបនីយកម្ម​ទៀត​ផង » ៕