ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បំពង់​បង្ហូរ​ប្រេង​ឆៅ​មី​យ៉ា​ន់​ម៉ា​-​ចិន​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បន្ទាប់​ពី​បាន​ពន្យារពេល​អស់​២​ឆ្នាំ គម្រោង​បំពង់​បង្ហូរ​ប្រេង​ឆៅ​របស់​មី​យ៉ា​ន់​ម៉ា និង​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែឧសភា​ខាង​មុខ ។ នេះ​បើ​តាម​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ក្នុង ស​ប្តា​ហ៍​នេះ​។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បន្ទាប់​ពី​បាន​ពន្យារពេល​អស់​២​ឆ្នាំ គម្រោង​បំពង់​បង្ហូរ​ប្រេង​ឆៅ​របស់​មី​យ៉ា​ន់​ម៉ា និង​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែឧសភា​ខាង​មុខ ។ នេះ​បើ​តាម​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ក្នុង ស​ប្តា​ហ៍​នេះ​។

ភាគី​មី​យ៉ា​ន់​ម៉ា និង​ចិន បាន​ពិភាក្សា​ពី​លក្ខខណ្ឌ​គម្រោង​ដំណើរការ​បំពង់​បង្ហូរ​ប្រេង​ឆៅ ចាប់ពី​ការ​បើក​ឲ្យ​ប្រើប្រាស់​នា​ដើមឆ្នាំ​២០១៥​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​នានា ។

បុគ្គលិក​ផ្លូវការ​ម្នាក់​មក​ពី​ក្រុមហ៊ុន​បង្ហូរ​ប្រេង​ឆៅ​អាស៊ី​អាគ្នេយ៍ (SEAOP) ដែល​ទទួលខុសត្រូវ​លើ​ដំណើរការ​គម្រោង​បង្ហូរ​ប្រេង​នេះ​និយាយ​ថា​៖ « បំពង់​បង្ហូរ​ប្រេង​ឆៅ​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ដំណើរការ ។ យើង​កំពុង​រង់ចាំ​ការ​ណែនាំ​ពី​ថ្នាក់លើ ហើយ​រំពឹង​ថា វា​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា » ។

មន្ត្រី​មក​ពី​សហគ្រាស​ប្រេង និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា (MOGE) ឲ្យ​ដឹង​ថា កិច្ចសន្យា​ដឹក​ជញ្ជូន​ប្រេង​ឆៅ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ណៃ​ពិដោ នា​ថ្ងៃ​ទី​២៨ មីនា ប៉ុន្តែការ​ប្រើប្រាស់​នៅ​តំបន់ Made Island រដ្ឋ Rakhine មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ។

លោក Kyaw Nyan Tun នាយក​ក្រុមហ៊ុន MOGE បាន​ប្រាប់​សារព័ត៌មាន Myanmar Times នៅ​ថ្ងៃ​ទី​២៩ មីនា​ថា ៖ « កិច្ចសន្យា​រវាង​ប្រទេស​ចិន និង​ក្រុមហ៊ុន SEAOP បាន​ចុះហត្ថលេខា​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ក្រុមហ៊ុន MOGE បាន​ធ្វើ​ជា​សាក្សី​លើ​ការ​ចុះហត្ថលេខា ក្នុង​នាម​ជា​ដៃគូ​វិនិយោគ​គម្រោង ប៉ុន្តែ​ពួក​គេ​ត្រូវ​ចរចា​ជាមួយ​អាជ្ញាធរ​កំពង់​ផែ​មី​យ៉ា​ន់​ម៉ា​សម្រាប់​ដំណើរការ​ផង​ដែរ » ។

ប្រេង​ឆៅ​មួយ​ចំនួន​ធំ​នឹង​ត្រូវ​បញ្ជូន​ទៅ​តំបន់ Made Island នា​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ច្បាស់​ពី​ទីតាំង​ចាប់ផ្តើម​បូម​ប្រេង​ឆៅ​ទៅ​ប្រទេស​ចិន តាម​រយៈ​បំពង់​បង្ហូរ​ប្រេង​នេះ​ទេ ។

ក្រុមហ៊ុន SEAOP បាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​របស់​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន មក​សង្កេត​ពី​ការ​គ្រប់គ្រង និង​ស្ថានីយ​បូម​ឧស្ម័ន​នៅ​ជិត​ទីក្រុង Mandalay កាលពី​ស​ប្តា​ហ៍​មុន ។ ក្រុមហ៊ុន​នេះ​ក៏​បាន​ណែនាំ​ពី​ការ​ទទួលខុសត្រូវ​រាល់​សកម្មភាព​ដំណើរការ​ផង​ដែរ ។

គម្រោង​បង្ហូរ​ប្រេង​ឆៅ ក៏​មាន​បញ្ហា​ចម្រូងចម្រាស​នៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ដែល​ជំរុញ​ឲ្យ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ក្នុង​ចំណោម​អង្គការ​សាធារណៈ និង​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន ។

នៅ​ឆ្នាំ​២០១១ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស NLD បាន​ផ្អាក​គម្រោង​ទំនប់ Myitsone នៅ​រដ្ឋ Kachin ដោយសារ​តែ​ទំនប់​វា​រី​អគ្គិសនី​សាងសង់​ដោយ​ចិន​នេះ ត្រូវ​គេ​ចោទប្រកាន់​ថា បំផ្លាញ​បរិស្ថាន និង​សហគមន៍ ។

បំពង់​បង្ហូរ​ប្រេង​ឆៅ​ប្រវែង​៧៧១​គីឡូម៉ែត្រ ចាប់ពី​តំបន់ Made Island ភាគ​ខាងលិច​មី​យ៉ា​ន់​ម៉ា ទៅ​កាន់​ខេត្ត Yunan ភាគ​ពាយព្យ​ចិន នឹង​ត្រូវ​សាងសង់​កាត់​តាម​ផ្នែក​កណ្តាល​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ បំពង់​បង្ហូរ​ប្រេង​នេះ ស្របគ្នា​នឹង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ ដែល​បាន​ដំណើរការ​ពេញលេញ​ចាប់ពី​ឆ្នាំ​២០១៤ ។

សាជីវកម្ម​ប្រេង​ជាតិ​របស់​ចិន (CNPC) និង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​បង្ហូរ​ប្រេង​ឆៅ​មួយ​ក្នុង​ឆ្នាំ​២០០៨ ហើយ​ការ​សាងសង់​បាន​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៥ ។ មី​យ៉ា​ន់​ម៉ា​នឹង​ទទួល​បាន​ថ្លៃ​សិទ្ធិ​លើ​ផ្លូវ​ដោយ​ផ្ទាល់​ចំនួន​១៣,៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​គម្រោង​បង្ហូរ​ឧស្ម័ន និង​ប្រេង​ជា​រៀង​រាល់​ឆ្នាំ និង​តម្លៃ​ឆ្លងកាត់​១​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រេង​ឆៅ​១​តោន នៅ​ក្រោម​កិច្ចព្រមព្រៀង​សម្បទាន​រយៈពេល​៣០​ឆ្នាំ ។

ដំណើរការ​សាកល្បង​នៃ​បំពង់​បង្ហូរ​ប្រេង​នេះ គឺ​ចាប់ផ្ដើម​នៅ​ខែមករា ២០១៥ ប៉ុន្តែ​ដំណើរការ​ពេញលេញ​ត្រូវ​បាន​ពន្យារពេល ដោយសារ​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​លក្ខខណ្ឌ​ពាណិជ្ជកម្ម ។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​មន្ត្រី ។

បំពង់​បង្ហូរ​ប្រេង​នេះ នឹង​ជា​ផ្លូវ​កាត់​សម្រាប់​ប្រេង​ឆៅ​ពី​មជ្ឈិមប្រទេស​ទៅ​កាន់​ប្រទេស​ចិន ជា​ជាង​ដឹក​ជញ្ជូន​កាត់​តាម​ភាគ​ខាងត្បូង និង​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី ។ ប្រេង​ឆៅ​នឹង​ត្រូវ​បញ្ជូន​នៅ​តំបន់ Made Island រដ្ឋ Rakhine តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង​៧០០​គីឡូម៉ែត្រ ដែល​ឆ្លងកាត់​មី​យ៉ា​ន់​ម៉ា ទៅ​គោលដៅ​ចុង​ក្រោយ​ខេត្ត Yunnan របស់​ចិន។

តាម​មន្ត្រី​ឲ្យ​ដឹង​ថា ការ​វិនិយោគ​សរុប​សម្រាប់​គម្រោង​បង្ហូរ​ប្រេង​នេះ​ស្មើ​២,៤៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្រុមហ៊ុន CNPC គ្រប់គ្រង​៥០,៩% ហើយ​ចំណែក​នៅ​សល់ គឺជា​កម្មសិទ្ធិ​របស់​មី​យ៉ា​ន់​ម៉ា ។

បំពង់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជូន​ប្រេង​ឆៅ​២២​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ។ ស្ថានីយ​ផ្ទុក​ប្រេង​អន្តរជាតិ​លើក​ដំបូង​របស់​ប្រទេស​នេះ​នៅ Made Island ជា​តំបន់​ធំ​មួយ​ដែល​មាន​កន្លែង​ផ្ទុក​ប្រេង កន្លែង​ជួសជុល​កប៉ាល់ កំពង់​ផែ​សមុទ្រ ផ្លូវ​នាវា​ចម្ងាយ​៣៨​គីឡូម៉ែត្រ និង​ស្ថានីយ​ផ្ទុក​៤៨០​ម៉ែត្រ ។ ធុង​ទុក​ប្រេង​ឆៅ​សរុប​មាន​១២ ដែល​ធុង​នីមួយ​ៗ​ទុក​បាន​២២​លាន​លី​ត្រ ៕