ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ធ្វើ​ឱ្យ​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​សំរាប់​អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ

7 ឆ្នាំ មុន

ចំពោះអ្នក​ដែលមានទម្លាប់ចូលគេងនៅវេលាយប់ជ្រៅ​ជា​ប្រចាំ​បើសិន​បើជា​ចង់​ក្រោកពីដំណេក​មាន​ភាព​ស្រស់ស្រាយ​លោក​អ្នក​គួរ​អនុវត្ដ​វិធីសាស្ដ្រ​ដូច​ខាងក្រោម ៖

ចំពោះអ្នក​ដែលមានទម្លាប់ចូលគេងនៅវេលាយប់ជ្រៅ​ជា​ប្រចាំ​បើសិន​បើជា​ចង់​ក្រោកពីដំណេក​មាន​ភាព​ស្រស់ស្រាយ​លោក​អ្នក​គួរ​អនុវត្ដ​វិធីសាស្ដ្រ​ដូច​ខាងក្រោម ៖

– ទឹកក្រូច​ឆ្មារ ៖ ចំពោះ​អ្នក​ដែល​ទទួលទានដំណេក​ក្នុង​ពេល​យប់​ជ្រៅ​ជា​ប្រចាំ​នោះ នៅ​ពេល​ក្រោកពីដំណេក​រមែង​មាន​អាការ​ឈឺ​.​ក ដូច្នេះ​ត្រូវ​យក​ទឹកក្រូច​ឆ្មារ​មក​ពិសា ព្រោះ​ទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ីត​ស៊ី​ទ្រិ​ក និង​មាន​ក្លិនក្រអូប​ដែល​ទទួល​បាន​ពី​សំបក​របស់​វា​ដែល​អាច​ជួយ​កាត់​បន្ថយ​អាការ​ឈឺ​.​ក​នោះ និង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ និង​អារម្មណ៍​លោក​អ្នក​ស្រស់ស្រាយ​ដោយ​បាន​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ផង​ដែរ ។

– ទឹក​ខ្ញី ៖ អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​ទាន់​ស្វាង​ពី​ស្រវឹង​នៅ​ពេល​ព្រឹក​ចូរ​សាកល្បង​រក​ទឹក​ខ្ញី​ក្ដៅ​ៗ​មក​ពិសា ព្រោះ​ខ្ញី​ជា​ប្រភេទ​ឱសថ​បុរាណ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ក្លិន​ដ៏​ពិសេស ។ ខ្ញី​មាន​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ផ្ដល់​ទាំង​រសជាតិ និង​ក្លិន​ឈ្ងុយ​ប្រហើរ ។ ដើម្បី​ធ្វើ​ទឹក​ខ្ញី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​ដំ​ខ្ញី​ខ្ចី​មិន​ឱ្យ​បែក​ខ្លាំង​ពេក​រួច​ដាក់​ស្ងោរ​ជាមួយ​ទឹក​កំពុង​ពុះ តែ​មិន​ត្រូវ​ស្ងោរ​យូរ​ពេក​ទេ ពីព្រោះ​អាច​ធ្វើ​ឱ្យ​ទឹក​ខ្ញី​បាត់បង់​រសជាតិ ។ លោក​អ្នក​អាច​ពិសា​ទឹក​ខ្ញី​សុទ្ធ ឬ​លាយ​ជាមួយ​ស្ករ​បន្ដិចបន្ដួច​ក៏​បាន ។

 – ទឹក​ផ្លែ​ឈើ ៖ ទឹក​ផ្លែ​ឈើ​ជា​ភេសជ្ជៈ​ម្យ៉ាង​ពោរពេញ​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ប្រភេទ​។ ពិសា​ទឹក​ផ្លែ​ឈើ​អាច​ផ្ដល់​ថាមពល​ដល់​រាង​កាយ​ជួយ​បំបាត់​ការ​នឿយណាយ​អស់កំលាំង និង​ធ្វើ​ឱ្យ​ខ្លួនប្រាណ​មាន​ភាព​ស្រស់ស្រាយ ។

– ទឹក​ស្ករ ឬ​សារធាតុ​ផ្អែម ៖ សំរាប់​អ្នក​ដែល​ចូល​គេង​ក្នុង​ពេល​យប់​ជ្រៅ​ភាគច្រើន ពេល​ក្រោកពីដំណេក​រមែង​មាន​អាការ​ឈឺក្បាល វិលមុខ និង​មាន​អារម្មណ៍​តប់ប្រមល់ ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារ​ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ ។ ដើម្បី​បំបាត់​អាការ​នេះ អាហារ​ដែល​មាន​ជាតិ​ម្សៅ ផ្អែម (​នំប៉័ង​ផ្អែម​) និង​ទឹក​ស្ករ​អាច​ជួយ​លោក​អ្នក​បាន ៕