ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​ត្រូវ​វិនាស​រាល់ថ្ងៃ​ខណៈ​ទីផ្សារ​បន្ត​លក់​ដូច​ព្យុះ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សត្វព្រៃ​តំបន់​ភាគ​ឥ​សាន្ត​ត្រូវ​គេ​សម្គាល់​ឃើញ​ថា ត្រូវ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ

ខេត្តស្ទឹងត្រែង ៖ សត្វព្រៃ​តំបន់​ភាគ​ឥ​សាន្ត​ត្រូវ​គេ​សម្គាល់​ឃើញ​ថា ត្រូវ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ​លើក​ក្តា​មួយ​ចំនួន​ក្នុង​ការ​បាត់​ព្រៃឈើ​ដែល​ជា​ជម្រក​រស់នៅ​ការ​រត់គេច​ចេញពី​តំបន់​រស់នៅ​ទៅ​ប្រទេស​ជិតខាង ការ​បរបាញ់​លក្ខណៈ​គ្រួសារ និង​ការ​បរបាញ់ ដាក់​អន្ទាក់ ធ្វើ​អាជីវកម្ម ។ បើ​គេ​ក្រឡេក​មើល​នៅ​លើ​ទីផ្សារ​សត្វព្រៃ​យ៉ាង​សំបូរ​បែប​ត្រូវ​បាន​ដាក់​តាំង​លក់​រាល់​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ​គឺ​ពេល​ព្រឹក​ដល់​ថ្ងៃត្រង់ និង​ពេល​រសៀល​ដល់​ព្រលប់​ដែល​មាន​សាច់សត្វ​ព្រៃ​ដូច​ជា សាច់​ជ្រូកព្រៃ សាច់​ឈ្លូស សាច់​កាំ​ប្រ​ម៉ា សាច់​ប្រើស សត្វ​កញ្ចាំង សាច់សត្វ​អ​ន្ស​ង សាច់សត្វ​ត្រកួត សត្វ​អណ្តើក សត្វ​ឆ្មាបា ។​ល​។

ដោយឡែក​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧ កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧៤៨​ណា​អូ​ង​បាន​ធ្វើការ​បង្ក្រាប​ការ​ចរាច​ណ៍​សត្វព្រៃ​ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ច្រករបៀង ភូមិ​ណា​អូ​ង ឃុំ​ស្រែរ​សំបូរ ស្រុក សៀម​ប៉ា​ង​ដោយ​បាន​ដកហូត​សត្វ​ឈ្លូស​ងាប់​មួយ​ក្បាល និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហៃ សូ​ម៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បុ​ខរ​បរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ម៉ូតូ​១​គ្រឿង ប្រគល់​ជូន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សេ​កុង​ស្រុក​សៀម​ប៉ា​ង ក្រោយ​ការ​បង្ក្រាប​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​ពលរដ្ឋ​ខាងលើ​បញ្ឈប់​ការ​បរបាញ់​សត្វព្រៃ​ធ្វើ​អាជីវកម្ម និង​ឱ្យ​មាន​សេរីភាព​វិញ ៕