ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ការពារ​កម្តៅ​នៅ​អាច​លំហែ​អារម្មណ៍​បាន​ទៀត

6 ឆ្នាំ មុន

ផលិតផល​ថ្មី​មួយ​ទើបតែ​បាន​ដាក់​បង្ហាញ​ក្នុង​ទីផ្សារ និង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​មហាជន​នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ក្រុម​យុវវ័យ ។ ផលិតផល​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​នេះ​មានឈ្មោះ​ថា

ផលិតផល​ថ្មី​មួយ​ទើបតែ​បាន​ដាក់​បង្ហាញ​ក្នុង​ទីផ្សារ និង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​មហាជន​នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ក្រុម​យុវវ័យ ។ ផលិតផល​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​នេះ​មានឈ្មោះ​ថា Panther ជា​ប្រភេទ​វ៉ែ​នតា​ការពារ​កម្តៅ​ព្រះអាទិត្យ​ទំនើប​សម្រាប់​មនុស្ស​សម័យ​បច្ចេកវិទ្យា​នេះ ។

ចំណុច​ពិសេស​របស់​វា​នៅ​ត្រង់​ថា​ វា​មាន​តួនាទី​ផ្សេង​ៗ​ទៀត ក្រៅពី​ពាក់​ការពារ​កម្តៅថ្ងៃ​ហើយ​នោះ​គឺ Panther ក៏​បាន​បំពាក់​បច្ចេកវិទ្យា​Bluetooth ជាមួយ​ទូរស័ព្ទ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​វា​អាច​ទទួល​ការ​ហៅ​ចេញចូល​តាម​វ៉ែ​នតា​នេះ​បាន ។ លើស​ពី​នេះ​ទៀត វា​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​បំពង​សំឡេង​ដែល​មាន​សមត្ថភាព​ឲ្យ​អ្នក​ប្រើប្រាស់​Panther ស្តាប់​តន្ត្រី​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ដោយ​គ្មាន​ការ​រំខាន​ដល់​អ្នក​ដទៃ បើ​ទោះជា​គេ​នៅ​អង្គុយ​ក្បែរ​យើង​ក៏​ដោយ ។

ផលិតផល​នេះ ត្រូវ​បាន​ផលិតផល​ឡើង​ដោយ​ក្រុមហ៊ុន​Zungle ដែល​ជា​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក តែ​មាន​រោងចក្រ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៥ ដែល​មាន​បុគ្គលិក​មក​ពី​ទីក្រុង​ញូ​វ​យ៉​ក និង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស និង​ទីក្រុង​សេ​អ៊ូ​ល ។

លោក Jason Yang ស្ថាបនិក​Zungle ថ្លែង​ថា មាន​មនុស្ស​ជា​ច្រើន​ចង់បាន​ផលិតផល​បច្ចេកវិទ្យា​ដែល​អាច​ពាក់​ជាប់​នឹង​ខ្លួន​បាន ប៉ុន្តែ​ការ​ច្នៃ​ឡើង​តែងតែមាន​បញ្ហា ។ ប៉ុន្តែ​ជាមួយ​Panther​វិញ អ្នក​ប្រើប្រាស់​អាច​រីករាយ​ស្តាប់​តន្ត្រី​ដោយ​គ្រាន់តែ​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​វៃឆ្លាត​របស់​អ្នកជា​ការ​ស្រេច ហើយ​អ្នក​អាច​ពាក់​វា​ដូច​ជា​វ៉ែ​នតា​ការពារ​កម្តៅថ្ងៃ​ធម្មតា​ដែរ ។

វ៉ែ​នតា​ថ្មី​នេះ មាន​តម្លៃ​ប្រហែល​១៥០​ដុល្លារ ហើយ​អ្នក​អាច​រីករាយ​ជាមួយ​តន្ត្រី​រយៈពេល​៤​ម៉ោង​ជាមួយនឹង​កម្លាំង​ថ្ម​៣០០mAh និង​អាច​សាក​ថ្ម​ពេញ​ដោយ​ប្រើ​ពេល​មិន​លើស​ពី​មួយ​ម៉ោង​តាម​រន្ធ​USB ដែល​បង្កប់​នៅ​ដង​វែ​នតា​។ Panther មាន​ទម្ងន់​៤៥​ក្រាម មាន​Bluetooth ៤.០ និង​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អគ្គិសនី​គ្រប់​យ៉ាងដូច​ជា ទូរស័ព្ទ ក្តារ​ចុច​ឆ្លាត​វៃ​ជាដើម និង​អាច​ភ្ជាប់​បាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​គ្នា ។ វា​ក៏​មាន​ប៊ូ​តុង​សម្រាប់​បញ្ជា​ចម្រៀង​នៅលើ​ដង​វ៉ែនតា​ផ្នែក​ខាងស្តាំ ដែល​ផ្តល់​ភាព​ងាយ
ស្រួល​ដល់​អ្នក​ប្រើ មិន​ចាំបាច់​ប្តូរ​ចម្រៀង​តាម​រយៈ​ទូរស័ព្ទ​ទៀត​នោះ​ទេ ៕