បេះមួយ ដឹងមួយ…
រឿងពុករលួយ…មិនមែនជារឿងធម្មតាទេ…ហើយក៏មិនមែនជារឿងងាយស្រួលកំចាត់ឡើយ…។ សម័យណាក៏ដូចជាសម័យណា…
រឿងពុករលួយ…មិនមែនជារឿងធម្មតាទេ…ហើយក៏មិនមែនជារឿងងាយស្រួលកំចាត់ឡើយ…។ សម័យណាក៏ដូចជាសម័យណា…
រឿងពុករលួយ…មិនមែនជារឿងធម្មតាទេ…ហើយក៏មិនមែនជារឿងងាយស្រួលកំចាត់ឡើយ…។ សម័យណាក៏ដូចជាសម័យណា…អំពើពុករលួយ…ស៊ីសំណូកសូកប៉ាន់វាកើតមានគ្រប់សម័យកាល…សូម្បីរកមន្ត្រីកាន់ការងារកំចាត់អំពើពុករលួយ…ក៏រកអត់បានដែរ…។
លើករឿងពិតបន្តិចទៅចុះ…សម័យសង្គមរាស្ត្រនិយម…សម្តេចព្រះប្រមុខរដ្ឋបានចាត់តាំងសម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ជាស្តេចមា ដឹកនាំអង្គភាពកំចាត់អំពើពុករលួយ…។ សង្ឃឹមថានឹងជួយកំចាត់ ទប់ស្កាត់មានប្រសិទ្ធភាព ។ ប៉ុន្តែសម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត…ក្រោយពីទទួលដំណែងប៉ុន្មានខែប៉ុណ្ណោះ ទ្រង់លាឈប់ភ្លាម…ព្រោះប៉ះធំៗពេកទៅមុខមិនរួច…បានដកថយភ្លាម ក៏ចប់ទៅហោង…។
សម័យសេនាប្រមុខ លន់ នល់…ពុករលួយកាន់តែធំ…ស៊ីរូងផ្ទៃក្នុងស្ទើរសុះសាច់…។ រដ្ឋាភិបាលសាធារណរដ្ឋបានតែងតាំងឥស្សរជនម្នាក់ ឈ្មោះលោកតាន់ បៀង ឱ្យកាន់ដំណែងបោសសំអាតអំពើពុករលួយ…។ លោក តាន់ បៀង កាន់ដំណែងនេះមិនដល់មួយឆ្នាំទេ…ត្រូវបានប្រកាសដកដំណែងភ្លាម…។ កាលណោះត្រូវបានអ្នកសារព័ត៌មានចោទថា «គីង្គក់លក់ថ្នាំស្រែង» ។ ខ្លួនឯងកើតស្រែងពេញខ្លួន…ទៅព្យាបាលស្រែងអ្នកដទៃម៉េចជាទៅ ? លោក លន់ នល់ – សិរិមតះ ដកលោក តាន់ បៀង ស្ទើរតែ២៤ម៉ោង…។ ទីបំផុតអំពើពុករលួយអត់មានអ្នកទទួលកំចាត់បានឡើយ…។
សម័យខ្មែរក្រហម ប៉ុល ពត កើតមានអំពើពុករលួយខ្លាំងដូចសម័យមុនៗដែរ…។ គឺពុករលួយរឿងលួចស៊ីម៉ាឆ្អែត…។ ប្រធានក្រុម ប្រធានកង ប្រធានសហករណ៍មួយៗធាត់ដូចជ្រូក…។ ប្រជាជនមូលដ្ឋានអត់ឃ្លានគ្រប់គ្នា…ពួកមេៗសម្ងំស៊ីចាក់ច្រាស់…គេនិយាយថា…ស៊ីចងមុង ។
មកដល់សម័យកាលនេះ…ចាត់ទុកថា មានសំណាងជាងសម័យមុនៗ…ចាត់ទុកថាមាន«អ្នកក្លាហាន»ហ៊ានបោសសំអាត…ហ៊ានកំចាត់អំពើពុករលួយគួរឱ្យកត់សម្គាល់…។
បញ្ញវ័ន្តមួយរូប…លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំអង្គភាពកំចាត់អំពើពុករលួយកន្លងមក…បានបេះតាមស្ថាប័នមួយៗ…មានស្ថាប័នតុលាការ…ស្ថាប័នប៉ូលិស…ស្ថាប័នគយនិងរដ្ឋាករ…ស្ថាប័នពន្ធដារ…ស្ថាប័នមេធាវី…។ល។ បេះបានបុគ្គលមួយៗ…ធ្វើឱ្យរញ្ជួយញាប់ញ័រ…ធ្វើឱ្យកក្រើក…ប្រៀបដូចចាប់មាន់មួយអារកបន្លាចហ្វូងស្វាទាំងឡាយ…។
យ៉ាងហោចណាស់…បានជួយទប់ស្កាត់នូវអំពើពុករលួយទាំងឡាយ…ទប់មិនឱ្យរលេះរលួយ…ទោះបីពុកក្តី ក៏នៅត្រឹមពុកដែរ…មិនឱ្យឈានទៅដល់ថ្នាក់រលួយស្អុយឡើយ…គឺបេះមួយ ដឹងមួយ…។
អង្គភាពដែល«ទប់»បានប៉ុណ្ណេះ…បើប្រៀបទៅសង្គមមុនៗ…អាចចាត់ទុកជាប្រវត្តិសាស្ត្រប្រចាំរាជរដ្ឋាភិបាល…ប្រចាំបក្សកាន់អំណាចយូរបានយ៉ាងប្រសើរបំផុត…។ ប្រសិនគ្មានកណ្តាប់ដៃដែក…គ្មានមនសិការជាតិរបស់មេអង្គភាព…របស់មេដឹកនាំរួមផ្សំលាយបញ្ចូលគ្នាទេ…អំពើពុករលួយនឹងស៊ីរូងរលំរលាយសង្គមឆាប់មិនខាន…។
អង្គភាពប្រឆាំងអំពើពុករលួយ…បើប្រៀបធៀបទៅសង្គមមុនៗ…ដំណើរការបានប៉ុណ្ណេះ…ចាត់ទុកថា«ខ្លាំង»ហើយ…។ ចាត់ទុកជឿជាក់លើបក្សកាន់អំណាចយូរបានហើយ…ដែល«គេ»ពីសម័យមុន«ធ្វើមិនបាន»…ធ្វើបានប៉ុណ្ណេះមិនងាយរកបានទេ !
អាឡេវ
ចែករំលែកព័តមាននេះ