ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្លាម​ទើរ​លើ​ផ្លូវ​ដោយសារ​គ្រោះ​ទឹកជំនន់​

7 ឆ្នាំ មុន

«Telegraph» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្លាម​មួយ​ក្បាល​បាន​ងាប់​កណ្តាលផ្លូវ​ក្នុង​ភូមិតូច​មួយ​នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ពី​ព្យុះ​បោកបក់ ។ អាជ្ញាធរ​ផ្នែក​គ្រោះ​មហន្តរាយ​បាន​ក្រើនរំលឹក​ដល់​

«Telegraph» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្លាម​មួយ​ក្បាល​បាន​ងាប់​កណ្តាលផ្លូវ​ក្នុង​ភូមិតូច​មួយ​នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ពី​ព្យុះ​បោកបក់ ។ អាជ្ញាធរ​ផ្នែក​គ្រោះ​មហន្តរាយ​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​ទឹកជំនន់ ។

ឆ្លាម​មួយ​ក្បាល​នោះ​បាន​ទើរ​នៅ​លើ​ផ្លូវ​ដែល​រងទឹក​ជំនន់​ក្នុងភូមិ «Ayr» រដ្ឋ​គ្វី​ន​លែ​ន ក្រោយ​ពី​ព្យុះ Debbie បោកបក់​នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អូស្ត្រាលី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បង្ក​ឱ្យ​បរិវេណ​មួយ​ចំនួន​ត្រូវ​ជន់​លិច​។ ក្រោយ​ពី​ទឹក​ស្រក ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រទះ​ឃើញ​ឆ្លាម​មួយ​ក្បាល​ដោយ​ចៃដន្យ ស្ថិត​នៅ​លើ​ដងផ្លូវ​មួយ​ក្នុងភូមិ Ayr និង​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មាន​អ្នកស្រុក​មួយ​ចំនួន​នាំ​គ្នា​គាស់​យក​ធ្មេញ​ឆ្លាម​ទុកជា​អនុស្សាវរីយ៍ ។

លោក Philip Calder អ្នក​សារព័ត៌មាន «WIN News » ដែល​ផ្សាយ​ពី​ស្ថានការណ៍​ទឹកជំនន់​បង្ហាញ​ពី​គំនិត​យល់​ឃើញ​របស់​ខ្លួន​ថា «​អ្នក​រង​គ្រោះ​ពី​ទឹកជំនន់​គឺ​ឆ្លាម​មួយ​ក្បាល ក្រោយ​ពី​ព្យាយាម​គេច​ពី​ខ្សែទឹក​ហូរ​រហូត​ទើរ​នៅ​លើ​ផ្លូវ​។ ដងខ្លួន​របស់​វា​មាន​សភាព​ល្អ​ប្រសើរ ហើយ​ក៏​មាន​អ្នកស្រុក​ពី​២​ទៅ​៣​នាក់ នាំ​គ្នា​យក​កាំបិត​មក​គាស់​យក​ធ្មេញ​ទៅ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ »៕