គំនរសំរាមដ៏មហិមាកំពុងតែបំផ្លាញសុខភាពពលរដ្ឋ និងបរិស្ថាន ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ ៖ សំរាមរាប់ពាន់តោនត្រូវបានគេដឹកយកទៅចាក់ចោលនៅក្នុងក្រុងស្ទឹងសែន បង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីនោះ
ខេត្តកំពង់ធំ ៖ សំរាមរាប់ពាន់តោនត្រូវបានគេដឹកយកទៅចាក់ចោលនៅក្នុងក្រុងស្ទឹងសែន បង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីនោះ
ខេត្តកំពង់ធំ ៖ សំរាមរាប់ពាន់តោនត្រូវបានគេដឹកយកទៅចាក់ចោលនៅក្នុងក្រុងស្ទឹងសែន បង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីនោះ ពួកគាត់បានសំណូមពរដល់អាជ្ញាធរក្រុង និងខេត្តសូមមេត្តាប្រញាប់យកសំរាមចេញឲ្យឆ្ងាយពីក្នុងក្រុងដើម្បីឲ្យពួកគាត់រស់នៅមានសុខភាពល្អផង។ បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់រស់នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន សព្វថ្ងៃនេះជួបប្រទះនូវបញ្ហាអំពីគំនរសំរាមដែលគេដឹកយកមកចាក់ចោលនៅក្នុងក្រុងស្ទឹងសែន ជិតផ្ទះរបស់ពួកគាត់កំពុងតែបង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងខ្លាំង ទី១.គឺក្លិនស្អុយអសោចនៅពេលដែលខ្យល់បក់មកចំម្តងៗ ទី២.គឺសត្វរុយដែលជាប្រភពចម្លងមេរោគនោះ រកតែទុកដាក់ចំណីអាហារមិនបានទេរុយរោម ជាពិសេសនៅពេលហូបបាយម្តងៗទាល់តែចងមុងនៅរដូវភ្លៀងធ្លាក់ជោគជាំ បើមិនដូច្នោះទេ គឺរុយរោមហូបបាយមិនកើតនោះទេ។
ពួកគាត់បានសំណូមពរដល់អាជ្ញាធរក្រុង និងខេត្ត ធ្វើយ៉ាងណាឲ្យគំនរសំរាមដ៏ធំនេះ យកចេញឲ្យឆ្ងាយពីភូមិសង្កាត់របស់ពួកគាត់ឲ្យបានលឿនបំផុត ពីព្រោះតែការចាក់សំរាមនៅក្នុងក្រុងយ៉ាងដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងបំផ្លាញដល់បរិស្ថាន។ ពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីក៏អាជ្ញាធរក្រុង និងខេត្តជំនាន់មុនៗគំនិតខ្លីអ្វីម្ល៉េះ ឲ្យចាក់សំរាមនៅជិតក្រុងដោយមិនគិតពីផលប៉ះពាល់ថ្ងៃក្រោយ នៅពេលដែលប្រទេសជាតិមានការរីកចម្រើននោះ ប្រជាពលរដ្ឋក៏មានការកើនឡើងដូចគ្នា។ ជាក់ស្តែងបច្ចុប្បន្ននេះគំនរសំរាម ផ្ទះប្រជាពលរដ្ឋ និងសាលាក្រុងស្ទឹងសែន នៅចម្ងាយប្រហែលជាង៣០០ម៉ែត្រ តែប៉ុណ្ណោះពីគំនរសំរាម។
ជុំវិញបញ្ហាខាងលើនេះលោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះថា ចំពោះបញ្ហាគំនរសំរាមនេះមិនមែនទើបតែមាននោះទេ គឺកើតមានរយៈពេល១៦ឆ្នាំមកហើយ កាលនោះក្រុងមិនទាន់មានការរីកចម្រើនក៏សម្រេចឲ្យដាក់នៅទីនោះទៅ ហើយប្រជាពលរដ្ឋមួយចំនួន និងសាលាក្រុងក៏ទើបតែមករស់នៅ និងសាងសង់នៅជិតនេះសំរាមនេះគឺក្រោយគំនរសំរាមដែលកើតនោះទេ។
តែលោកក៏បានពិភាក្សាជាមួយលោកអភិបាលខេត្តដើម្បីរកទីតាំងថ្មីហើយៗក៏មិនអាចបង្ខំបានដែរ ពីព្រោះវាទាក់ទងទៅនឹងថវិកាច្រើនណាស់ ទី១.ទិញដីទំហំចាប់ពី៥ហិកតាទៅ១១ហិកតា និងធ្វើផ្លូវចូលខ្ពស់អាចចាក់សំរាមបានទាំងរដូវប្រាំង និងរដូវវស្សា ហើយលោកក៏បានចុះសិក្សានៅតាមផ្លូវជាតិលេខ៥០ ពីកំពង់ធំ ទៅកំពង់ឆ្នាំងរួចរាល់ហើយសំខាន់គឺលុយ និងដៃគូរវិនិយោគ។ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត នៅរសៀលថ្ងៃដដែលនេះ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីលោកដែរតាមទូរស័ព្ទដៃររបស់លោក តែមិនអាចទំនាក់ទំនងបានដោយសារហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល៕
ចែករំលែកព័តមាននេះ